ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សកម្មភាពចុះសួរសុខទុក្ខស្ត្រីឆ្លងទន្លេនៅមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ របស់សមាជិក សមាជិកាគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាស្រុកកោះញែក
Tue,24 August 2021 (Time 08:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 280នាក់)

នៅរសៀលថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមាជិក សមាជិកាគណៈកម្មា
ធិការគណបក្សប្រជាជនកម្ពុជាស្រុកកោះញែក ខេត្តមណ្ឌលគិរី បានទៅសួរសុខទុក្ខ នឹងនាំយកអំណោយរបស់គណបក្សប្រជាជនកម្ពុជាទៅជួយឧបត្ថម្ភដល់ស្ត្រីម្នាក់ឈ្មោះ ធឿន តក់ អាយុ ២១ ឆ្នាំ រស់នៅភូមិរយ៉ក្រោម ឃុំរយ៉ ដែលបានឆ្លងទន្លេ (ប្រសូត្របុត្រ) ក្នុងអំឡុងពេលរូបគាត់កំពុងសម្រាកព្យាបាលជម្ងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលក្នុងវិទ្យាល័យហ៊ុន សែន កោះញែក ខេត្តមណ្ឌលគិរី។
អំណោយរួមមាន÷
-អង្ករចំនួន ១៥ គីឡូក្រាម
-មីម៉ាម៉ាចំនួន ០១ កេះ
-ទឹកដោះគោឆៅចំនួន ០៣ យួរ និងទឹកត្រី, ទឹកស៊ីអ៉ីវ, ប្រេងឆា..។

នៅក្នុងអំឡុងពេលដែលស្រុកកោះញែក ខេត្តមណ្ឌលគិរី ក៏ដូចជាប្រទេសកម្ពុជា និងពិភពលោកទាំងមូល បាននឹងកំពុងរីករាលដាលដោយមេរោគកូវីដ-១៩ គួរឲ្យព្រួយបារម្ភនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ មេត្តាសហការគ្នា ដោយស្មារតីខ្មែររួបរួមគ្នាតែមួយនឹងអាចជំនះនូវស្ថានភាពដ៏តានតឹងនេះបាន ដោយបងប្អូនត្រូវចូលរួមអនុវត្តវិធានការ '' ០៣កុំ ០៣ការពារ '' ងាយៗដែលបានដាក់ចេញដោយក្រសួងសុខា
ភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដូចជា៖
វិធានការ ''០៣ការពារ '' មានដូចជា ៖
- ពាក់ម៉ាស់គ្របមាត់ និងច្រមុះ
- លាងដៃឲ្យបានញឹកញាប់
- រក្សាគម្លាត 1.5 ម៉ែត្រឡើងទៅពីអ្នកដទៃ
វិធានការ '' ០៣កុំ '' មានដូចជា ៖
- កុំទៅកន្លែងមានមនុស្សច្រើន
- កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
- កុំប៉ះពាល់ចាប់ដៃ ឬកៀកស្មាគ្នា

សង្ឃឹមថាបងប្អូនខ្មែរគ្រប់រូប នឹងចូលរួមអនុវត្តវិធានការទាំងនេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិរបស់យើងទាំងអស់គ្នា!

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1340 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7026 នាក់
ខែនេះ :
32161 នាក់
3 ខែនេះ :
70362 នាក់
សរុប :
772190 នាក់