រដ្ឋបាលខេត្តមណ្ឌលគិរីបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ២៩នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៩នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង២៩នាក់ ភាគច្រើនជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ និងស្រុកកោះញែក ហើយបច្ចុប្បន្ន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត និងសម្រាកព្យាបាលតាមស្រុករៀងៗខ្លួន។
ជាមួយគ្នានេះ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត និងបន្តចូលរួមអនុវត្តន៍ឲ្យបានត្រឹមត្រូវនូវវិធានការ របស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» និងតាមការណែនាំផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល៕