ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ខេត្តស្ទឹងត្រែងបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទDelta ចំនួន១៨នាក់បន្ថែមទៀត
Wed,25 August 2021 (Time 11:26 AM)
ដោយ ៖ (ចំនួនអ្នកអាន: 347នាក់)

ខេត្តស្ទឹងត្រែង ៖ លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានប្រាប់ថារហូតមកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទDelta ត្រូវបានរកឃើចំនួន១៨នាក់បន្ថែមទៀតក្នុងខេត្តស្ទឹងត្រែង ដែលនេះជាកម្រិតឆ្លងមួយដែលខេត្តស្ទឹងត្រែងត្រូវបានប្រកាសអាសន្ន និងជាពេលវេលាមួយដែលរដ្ឋបាលគួរបន្តធ្វើការបិទខ្ទប់ក្នុងភូមិសាស្ត្រខេត្ត ។

លោកវេជ្ជបណ្ឌិត អ៊ុង សូវៀតបន្ថែមថា ការឆ្លងជំងឺកូវីដ-១៩ប្រភេទdelta គឺដោយសារមានការឆ្លងនាំចូលពីបុរស២នាក់មកពីខេត្តបន្ទាយមានជ័យ និងបានរាលដាលចូលដល់ក្រុងស្ទឹងត្រែង ជាពិសេសមានការឆ្លងច្រើនស្ទើរតែគ្រប់សង្កាត់ទាំងអស់ក្នុងក្រុងស្ទឹងត្រែង។

ជាមួយគ្នានេះ លោកជំរុញដល់ប្រជាពលរដ្ឋ សូមឲ្យបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តទៅតាមវិធានការសុខាភិបាល តាមរយៈការក្សា គម្លាតគ្នា ប្រើម៉ាស់ជាប្រចាំ លាងដៃជាមួយអាល់កុលឲ្យបានញឹកញាប់ ចំណុចសំខាន់អនុវត្តឲ្យបាននូវវិធានការ៣កុំ ៣ការពារ ដែលជាអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ។

គួបញ្ជាក់ផងដែរថា គិតត្រឹមវេលាម៉ោង២ និង៣០នាទីរសៀលក្នុងថ្ងៃទី២៤សីហានេះ ក្នុងខេត្តស្ទឹងត្រែងមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទDelta សរុបចំនួន ៤៦នាក់ហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1329 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7015 នាក់
ខែនេះ :
32150 នាក់
3 ខែនេះ :
70351 នាក់
សរុប :
772179 នាក់