ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តក្រចេះបន្តចុះធ្វើបច្ចុប្បន្នភាពស្តីពីជំងឺកូវីដ-១៩ នៅផ្សារក្រុងក្រចេះ
Wed,25 August 2021 (Time 11:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 273នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ នាថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបន្តចុះធ្វើបច្ចុប្បន្នភាពស្តីពីជំងឺកូវីដ-១៩ និងរុករកមេរោគបម្លែងថ្មី ( Delta ) នៅផ្សារក្រុងក្រចេះ ក៏ដូចជានៅមូលដ្ឋាន នៃទឹកដីខេត្តក្រចេះ។

ក្នុងឱកាសនោះដែរ ដោយការអញ្ជើញចូលរួម និងអមដំណើរ ដោយលោកឧត្តសេនីយ៍ទោ លន់ សុផាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ទោ សាន្ត ប៊ុនថាន មេបញ្ជាការនៃកងរាជអាវុធហត្ថខេត្ត និងមន្រ្តីពាក់ព័ន្ធជុំខេត្តជាច្រើនរូបផងដែរ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ស្ថិតក្នុងបរិការនេះ សូម ពុក ម៉ែ បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត បន្តការពារខ្លួន និងធ្វើអនាម័យឲ្យបានជាប្រចាំនូវភូមិឋានឲ្យបានល្អ ហើយចេះរស់នៅរបៀបគន្លងថ្មីឲ្យសមស្របទៅនឹងបរិយាកាស មានបរិស្ថានល្អ ស្របនឹងបរិបទមានជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តបានអំពាវនាវ សូមពុក ម៉ែបងប្អូនមេត្តាចូលរួមជាមួយអាជ្ញាធរ ក៏ដូចជាបានចូលរួមជារាជរដ្ឋាលភិបាលក្នុងការការពារ ទប់ស្កាត់ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ តាមរយៈ «៣ការពារ ៣កុំ» និងវិធានផ្សេងទៀតពីក្រសួងសុខាភិបាល។

ឯកឧត្តមគណៈអភិបាលខេត្តបន្តថា ដើម្បីសុខមាលភាព និងសុខភាពរបស់ពុកម៉ែ បងប្អូន និងការរស់នៅគ្មានហានិភ័យ រដ្ឋបាលខេត្តក្រចេះនឹងចូលរួមការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងនូវមេរោគរាតត្បាតនេះ តាមរយៈការធ្វើតេស្តរបស់ក្រុមគ្រូពេទ្យបន្តធ្វើនៅកន្លែងផ្សេងទៀតដើម្បីរុករកឲ្យឃើញអស់ ទើបពុក ម៉ែបងប្អូនរស់នៅគ្មានហានិភ័យ ។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវ ដល់ពុក ម៉ែ បងប្អូនទាំអស់មេត្តាបន្តចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសុខភាពខ្លួនឯង និងក្រុមគ្រួសារ និងប្រទេសជាតិយើងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1254 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6940 នាក់
ខែនេះ :
32075 នាក់
3 ខែនេះ :
70276 នាក់
សរុប :
772104 នាក់