ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីព័ត៌មាន និងគន្លឹះសំខាន់ៗក្នុងការដាក់សំណើសុំថវិកាសម្រាប់កម្មវិធីអភិវឌ្ឍន៍សហគ្រាស
Wed,25 August 2021 (Time 05:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 360នាក់)

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសលើកកម្ពស់TVET ខេត្តរតនគិរី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីព័ត៌មាន និងគន្លឹះសំខាន់ៗក្នុងការដាក់សំណើសុំថវិកាសម្រាប់កម្មវិធីអភិវឌ្ឍន៍សហគ្រាសក្នុងខេត្តមណ្ឌលគិរីនិងរតនគិរី។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅតាមរយៈប្រពន្ធវីដេអូ (Zoom Meeting ) ក្រោមវត្តមាន លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តមណ្ឌលគិរី និងលោក ឈុំ ខឿនអនុប្រធាននាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សានៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ចាបហូ សម្រងចិត្រា តំណាងមូលនិធិអភិវឌ្ឍន៍ជំនាញ លោក អឿ សំអាត តំណាងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃស្វីសខន់ថាក់ ដៃគូអភិវឌ្ឍន៍ខេត្ត និងលោក លោកស្រី ប្រធានមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី តំណាងសមាគមសហគ្រាស តំណាងអង្គការសមាគម អ្នកពាក់ព័ន្ធផ្សេងទៀត។

លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ព័ត៌មាននិងគន្លឹះសំខាន់ៗក្នុងការដាក់សំណើសុំថវិកាសម្រាប់កម្មវិធីអភិវឌ្ឍន៍សហគ្រាសក្នុងខេត្តមណ្ឌលគិរីនិង រតនគិរី នេះឡើង ក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មាន និង គន្លឹះសំខាន់ៗការរៀបចំសំណើគម្រោងទៅមូលនិធិអភិវឌ្ឍន៍ជំនាញ សម្រាប់ការអភិវឌ្ឍន៍សហគ្រាស ក្នុងខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី តាមរយៈលេខាធិការដ្ឋាននៃគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តមណ្ឌលគិរី និង តាមរយៈលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសលើកកម្ពស់ TVET ខេត្តមណ្ឌលគិរីនិងរតនគិរីដែលមានទិសដៅពង្រឹង និង ពង្រីកសក្តានុពលរបស់សហគ្រាសធុនតូច និង មធ្យមក្នុងវិស័យ TVET សម្រាប់ការងារយុវជន ។

លោកអភិបាលរងខេត្តមណ្ឌលគិរី ក៏បានជម្រុញដល់ មន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ ទាំងអស់ត្រូវយកចិត្តដាក់ខ្ពស់ ប្រកបដោយស្មារតីស្វាហាប់ ទឹកចិត្តមុះមុត និងមានចក្ខុវិស័យច្បាស់លាស់ក្នុងដឹកនាំ ការគ្រប់គ្រងបន្ថែមទៀត ព្រមទាំងសម្លឹងឱ្យឆ្ងាយដែលអាចធ្វើទៅបានចំពោះផែនការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យមក្នុងខេត្ត ជាពិសេសសិក្សាអំពីលក្ខខ័ណ្ឌ និង ឯកសារតម្រូវនិងពិនិត្យពីលទ្ធភាពដាក់សំណើថវិកានេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
795 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9317 នាក់
ខែនេះ :
29673 នាក់
3 ខែនេះ :
93476 នាក់
សរុប :
964769 នាក់