ខេត្តស្វាយរៀង ៖ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្រ្ទា នៅព្រឹកថ្ងៃអង្គារ៍១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកប្រវែង ២០១៤ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ស្ថិតនៅភូមិគោក តែក ឃុំចន្ទ្រា ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីនេះ ដែររួមមាន លោកនាយករដ្ឋបាលសាលាស្រុក មន្រ្តីគាំទ្របច្ចេកទេសខេត្ត លោកមេឃុំ ក្រុមប្រឹក្សាឃុំចន្ទ្រា មេភូមិ ប្រជាពលរដ្ឋជាច្រើនរូប។មានប្រសាសន៍ក្នុងពិធីការការដ្ឋានផ្លូវ លោក ថន ថាវុទ្ទា អភិបាល នៃគណៈអភិបាលស្រុកចន្រ្ទា បានសំណូមពរឲ្យក្រុមហ៊ុនធ្វើផ្លូវគោរពតាមការណែនាំតាមកិច្ចសន្យាដែលបានដេញថ្លៃរួច និងបានសំណូមពរឱ្យប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវត្រូវចេះសម្អាតអនាម័យនៅថែរក្សាផ្លូវថ្មីដែលកំពុងតែកសាងនេះ ឱ្យបានល្អស្អាតនិងគង់វង្ស បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យចាក់ដីខ្ពស់ជាងផ្លូវធ្វើឲ្យផ្លូវខូច ។ឆ្លៀតក្នុងឱកាសនោះដែរ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាក៏បានសំណុំពរឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានា តាមការនែនាំរបស់ក្រសួងសុខាភិបាល និងសូមឱ្យប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាម រយៈការដាំដុះ ការ ចិញ្ចឹមសត្វ ជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធភាព។ប្រជាពលរដ្ឋរស់នៅក្នុងភូមិគោក តែកឃុំចន្ទ្រាបានថ្លែងអំណរអរគុណជូនពរលោកអភិបាលស្រុក លោកឃុំ ក្រុមប្រឹក្សាឃុំ មេភូមិដែលបានជួយផ្លូវជូនយើងខ្ញុំ យើងខ្ញុំនឹងសន្យាជួយថែរក្សាបានគង់វង្សល្អ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា