ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្ថចេះ និងសហការីនាថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាសម្ភារពីលោក គា ចាន់គង់ និងលោកស្រី អូ យូណៃ ម្ចាស់ដរចម្លងភូមព្រែកប្រលូង-ពាមតេ រួមមាន ៖ អាល់កុលចំនួន៣កាន ម៉ាស់ ៣០០ប្រអប់ ទឹកបរិសុទ្ធវីតាល់ចំនួន៣០កេស និងថវិកាចំនួន ៣.០០០.០០០រៀល (បីលានរៀល ) ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងវិបត្តនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ភូមិសាស្រ្តនៃទឹកដីខេត្តក្រចេះជាមួយអាជ្ញាធរខេត្ត។ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា អំណោយដែលបានចូលរួមជាមួយរដ្ឋបាលខេត្តនាពេលនេះ ក៏ដូចជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែរ ក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ ហើយជាការឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន ដែលជំងឺដ៏កាចសាហាវនេះកំពុងរីករាលដាលនៅក្នុងសហគមន៍។ជាមួយគ្នានេះ ឯកឧត្តម គណៈអភិបាលខេត្តក្រចេះ ក៏បានអំពាវនាវដល់ ពុក ម៉ែ បងប្អូន ព្រមទាំងមន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទបន្តចូលរួមជាមួយអាជ្ញាធរខេត្ត ក៏ដូចបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការ ការពារប្រយុទ្ធ ប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ដើម្បីសុខភាព និងសុខមាលភាពខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិយើងទាំងមូល។ លើសពីនេះ ឯកឧត្តម អភិបាលខេត្តក៏បានក្រើនរំលឹកដល់ ពុក ម៉ែ បងប្អូន រួមនិងមន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងព្រះសង្ឃផងដែរ មិនត្រូវភ្លេចវិធានរបស់រាជរដ្ឋាភិបាលនូវ «៣ការពារ ៣កុំ» និងវិធានផ្សេងៗទៀតពីក្រសួងសុខាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា