ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាសន្តិសុខ នៅខេត្តកោះកុង
Thu,26 August 2021 (Time 10:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 441នាក់)

ថ្ងៃពុធទី២៥ ខែសីហា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាសន្តិសុខ នៅខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថាបច្ចុប្បន្នខេត្តកោះកុងរបស់យើង ពិតជារក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរទាំងក្នុងមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ភូមិ មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះទេ ចំពោះនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ដូចគ្នាដែរ។

ទោះបីជាយើងកំពុងមមាញឹក ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ កងកម្លាំងប្រដាប់អាវុធទាំងអស់បំពេញតួនាទី ភារកិច្ចបានល្អប្រសើរជាប់ជាប្រចាំ។ ក្នុងរយៈចុងក្រោយនេះក្នុងខេត្តកោះកុង បានរកឃើញមេរោគបំប្លែងថ្មី ដែលតា ដែលជាមេរោគឆ្លងរាលដាលយ៉ាងឆាប់រហ័ស ទន្ទឹមនេះសូមកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បន្ត និងពង្រឹងការទប់ស្កាត់ពលករ ដែលឆ្លងដែនទាំងអស់ត្រូវធ្វើចត្តាឡីស័កគ្រប់ៗគ្នាចៀសវាង ការធ្វេសប្រហែសធ្វើឱមានការឆ្លងរីករាលដាលជំងឺក្នុងសហគមន៍ទៀត។

កម្លាំងការពារគ្រប់អង្គភាព នៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវរាយការណ៍ និងទប់ស្កាត់ឱ្យខានតែបានចំពោះពលករ ដែលបានឆ្លងដែនគឺ ត្រូវធ្វើការអប់រំ ណែនាំ និងជំរុញឱ្យពួកគាត់ត្រូវធ្វើតេស្តរហ័ស និងធ្វើចត្តាឡីស័កសិន មុននឹងបញ្ជូនទៅកាន់គេហដ្ឋាន រឺស្រុកកំណើតវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
205 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7904 នាក់
ខែនេះ :
32373 នាក់
3 ខែនេះ :
120841 នាក់
សរុប :
1358099 នាក់