កំពង់ឆ្នាំង៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង លាងហួរ លោក សេង សិន្ថារ លោក ប្រាក់ សោភ័ណ្ឌ ស្ថាបនិក វិទ្យាស្ថាន ប្រាយហូប បានចូលជួបសំដែងការគួរសម និងអបអរសាទរជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អភិបាលb នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនោះក៏មានការចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។មានប្រសាសន៍ក្នុងឱកាសនោះថ្នាក់ដឹកនាំនៃវិទ្យាស្ថានប្រាហូប បានលើកពីចក្ខុវិស័យសុំមតិយោបល់លើយុទ្ធសាស្រ្តចំនួន៤ ចំណុចដែលត្រូវផ្សាភ្ជាប់រវាង វិទ្យាស្ថាន BHI និងរដ្ឋបាលខេត្តកំពងឆ្នាំងដើម្បីជាប្រយោជន៍ សម្រាប់យុវជន យុវនារី និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង៖១-បង្កើតទេសចរណ៍កសិកម្ម។២-បង្កើតទីតាំងគាំទ្រសុខភាពផ្លូវចិត្តមនុស្សចាស់និងការប្រមូលផ្តុំចំណេះដឹង បទពិសោធន៍មនុស្សចាស់ដែលចូលនិវត្តន៍។៣-ភ្ជាប់ចំណេះដឹងថ្មីៗរវាងវិទ្យាស្ថាន និងរដ្ឋបាលខេត្ត។៤-ការផ្លាស់ប្តូរនិងការផ្សារភ្ជាប់ធនធានមនុស្ស របស់វិទ្យាស្ថាន និងរដ្ឋបាលខេត្តនិងបណ្តាប្រទេសនានាដែលមានទស្សន:វិស័យកសាងធនធានមនុស្សនៅខេត្តកំពង់ឆ្នាំង។មានប្រសាសន៍ឆ្លើយតបក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានគាំទ្រទាំងស្រុងនូវចក្ខុវិស័យ៤ចំណុច ដែលថ្នាក់ដឹកនាំវិទ្យាស្ថានប្រាហូបបានលើកឡើង។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំវិទ្យាស្ថាន បន្តសកម្មភាពការងារស្របតាមចក្ខុវិស័យដើម្បីអនុវត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងយុវជន យុវនារី ប្រជាពលរដ្ឋ ទទួលផលបានពីចក្ខុវិស័យនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា