ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរចុះអនុវត្តន៍វិធានការកាយកម្ទេចខឿនថ្មរៀបចូលសមុទ្រ ដែលជនអនាមិកប៉ុនប៉ងរំលោភយកធ្វើកម្មសិទ្ធិ
Fri,27 August 2021 (Time 08:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 581នាក់)

ខេត្តកែប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរស្រុកដំណាក់ចង្អើរ សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកស្រី គឹម ចន្នី ជាអភិបាលស្រុកបានចុះអនុវត្តន៍វិធានការ ធ្វើការកាយកម្ទេចរខឿនថ្មរៀបចូលសមុទ្រមួយកន្លែង មានប្រវែង៨០ម៉ែត្រ ទទឹង៨តឹក និងកម្ពស់១ម៉ែត្រ ស្មើនិងទំហំ ១,៤៥៨ម៉ែត្រការ៉េ ដែលជនអនាមិកប៉ុនប៉ងរំលោភយកធ្វើជាកម្មសិទ្ធិ។

លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបញ្ជាក់ថា ការរៀបខឿននេះបានរំលោកចូលក្នុងសមុទ្រជាទ្រព្យសម្បត្តិរបស់រដ្ឋទាំងស្រុង ហើយយើងនឹងធ្វើទៅតាមនីតិវិធីច្បាប់។

បើតាមកំណត់ហេតុបញ្ជាក់ថា ដោយទទួលបានបទបញ្ជាពីលោក សោម ពិសិដ្ឋ អភិបាលកែប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពខេត្ត កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ និងតាមការឯកភាពរបស់ឯកឧត្តម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាឲ្យអាជ្ញាធរស្រុក សហការជាមួយមន្ទីរពាក់ព័ន្ធ មានមន្ទីរកសិកម្ម មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ស៊ីវិល មន្ទីរបរិស្ថានឲ្យចុះរុះរើកាយសំណង់ថ្មខឿនបេតុងដែលរៀបចូលក្នុងដីសមុទ្រដោយគ្មានច្បាប់អនុញ្ញាតចេញវិញជាបន្ទាន់។

ទន្ទឹមនេះមានការកត់សម្គាល់ថា សកម្មភាពបទល្មើសរំលោភយកធនធានធម្មជាតិក្នុងភូមិសាស្រ្តស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងបង្កបញ្ហាឈឺក្បាលជាខ្លាំងដល់អាជ្ញាធរពីសំណាក់ក្រុមជនអនាមិកមួយចំនួនដែលតែងតែជួលប្រជាពលរដ្ឋឲ្យមកធ្វើសកម្មភាពរំលោភបំពានតាមរូបភាពផ្សេងៗ ដោយមិនខ្លាចញញើតពីច្បាប់បន្តិចសោះឡើយ ជាក់ស្តែងដូចជាករណីរៀបខឿនចូលសមុទ្រនៅចំណុចអូរដូងឆ្នេរអង្កោលនេះជាដើម។

បើតាមប្រភពពីប្រជាពលរដ្ឋមួយចំនួនបាននិយាយថា មានឈ្មួញមិនស្គាល់មុខបានដើរប្រមូលទិញដីជាប់មាត់សមុទ្រតំបន់នោះ ដោយទិញក្នុងមួយម៉ែត្រការ៉េតម្លៃចន្លោះពី២០០ដុល្លារ ទៅ៣០០ដុល្លារ ហើយមិនចាំបាច់មានការដឹងលឺពីអាជ្ញាធរ ភូមិ ឃុំ ឬស្រុកឡើយ ពោលត្រឹមលិខិតទិញលក់រវាងអ្នកលក់ និងអ្នកទិញគឺជាការស្រេច៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
236 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7935 នាក់
ខែនេះ :
32404 នាក់
3 ខែនេះ :
120872 នាក់
សរុប :
1358130 នាក់