ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ផ្លែមៀនចំនួន៥តោនជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភជូនរដ្ឋបាលខេត្តក្រចេះ
Sat,28 August 2021 (Time 07:30 AM)
ដោយ ៖ (ចំនួនអ្នកអាន: 453នាក់)

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃសុក្រ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញទទួលផ្លែមៀនចំនួន៥តោនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិតិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ លោកឧត្តមសេនីយ៍ទោ លត់ ប៊ុនថុល តំណាងនាយឧត្តមសេនីយ៍ឯក ហ៊ីង ប៊ុនហៀង មកចែកជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងខេត្ត។

ឯកឧត្តម គង់ គឹម នី គណៈអភិបាលរងខេត្ត បានមានប្រសាសន៍ថា ការឧបត្ថម្ភនូវផ្លែមៀនចំនួន៥តោន នេះសបញ្ជាក់ឲ្យឃើញថា គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចទាំងទ្វេពីជីវភាពរស់នៅប្រចាំថ្ងៃ របស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តក្រចេះ ក៏ជានៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងទាំងមូលផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម គង់ គឹម នី ក៏បានថ្លែងអំណរ អរគុណចំពោះសម្តេចទាំងទ្វេ ដែលតែងតែ យកចិត្តទុកដាក់ពីសុខទុក្ខ និងសុខមាលភាព ព្រមទាំងជីវភាពមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទៅ។ ជាមួយគ្នានេះដែរ ឯកឧត្តមសូមគោរពជូនពរសម្តេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ដើម្បីបន្តដឹកនាំប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀត។ យើងខ្ញុំទាំងអស់គ្នានៅថ្នាក់ក្រោមជាតិ ប្តេជ្ញាដើរតាមគោលការណ៍ និងគោលនយោបាយរបស់សម្តេចឥតងាករេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
235 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7934 នាក់
ខែនេះ :
32403 នាក់
3 ខែនេះ :
120871 នាក់
សរុប :
1358129 នាក់