ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលបានអំណោយជំនួយឧបត្ថម្ភពីសប្បុរសជននៅក្នុងខេត្ត ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ-១៩
Sat,28 August 2021 (Time 07:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 473នាក់)

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃអភិបាលខេត្តមណ្ឌលគិរី បានទទួលជំនួយឧបត្ថម្ភ ពីផ្សារទំនើបសុីត្រាមណ្ឌលគិរី តាមរយៈ លោក ង៉ូវ សេរីរ័ត្ន អគ្គនាយកផ្សារទំនើបសុីត្រា និងលោកស្រី សេង បុទុម អគ្គនាយការផ្សារទំនើបសុីត្រា ព្រមទាំងសហការីផ្សារទំនើបសុីត្រា ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

នាឳកាសនោះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃអភិបាលខេត្តមណ្ឌលគិរី បានមាសនប្រសាសន៍ថា ការទទួលបានជំនួយឧបត្ថម្ភ ពីផ្សារទំនើបសុីត្រាមណ្ឌលគិរី រួមមាន៖ អង្ករ ១តោន ម៉ាស់ចំនួន ២កេសធំស្មើនឹង ១០០ប្រអប់ និងថវិកាចំនួន ២.០០០.០០០រៀល រដ្ឋបាលខេត្ត និងចាត់ចែង បែកចែកដល់កងកម្លាំងសមត្ថកិច្ច ក្រុមគ្រូពេទ្យនៅទីកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងកំពុងឈរជើងនៅតាមតំបន់បិទខ្ទប់បណ្តោះអាសន្ន នៅតាមព្រំប្រទល់ខេត្តមណ្ឌលគិរី និងក្រចេះ ព្រមទាំងរតនគិរី ជាពិសេសចែកជូនប្រជាពលរដ្ឋ ដែលមានវិជ្ជមានកូវីដ-១៩ អ្នកធ្វើចត្តាឡីស័ក អ្នកស្ថិតនៅក្នុងតំបន់បិទខ្ទប់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងបរិបទកូវីដ-១៩។

បន្ទាប់មកឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះផ្សារទំនើបសុីត្រា ដែលបានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត នេះជាការបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ និងសូមជូនពរដល់ លោក ង៉ូវ សេរីរ័ត្ន អគ្គនាយកផ្សារទំនើបសុីត្រា និងលោកស្រី សេង បុទុម អគ្គនាយការផ្សារទំនើបសុីត្រា ព្រមទាំងសហការីផ្សារទំនើបសុីត្រា សប្បុរសជននានា សូមមានសុខភាពល្អ ទទួលបានជ័យជំនៈគ្រប់ភារកិច្ច និងសមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមឱ្យចៀសផុតពីជំងឺកូវីដ-១៩។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
226 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7925 នាក់
ខែនេះ :
32394 នាក់
3 ខែនេះ :
120862 នាក់
សរុប :
1358120 នាក់