កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះសាកសួរសុខទុក្ខ យុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលកំពុងចុះជួយដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លោក ចេង ចាន់ដូណា អភិបាលស្តីទីស្រុកកំពង់លែង បានឱ្យដឹងថា នៅស្រុកកំពង់លែង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីកើតឡើងនូវជំងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភផងដែរ ដើម្បីបង្ការ និងទបស់ស្កាត់នូវជំងឺដ៏កាចសាហាវនេះអាជ្ញាធរតែងតែបានចុះផ្សព្វផ្សាយជាបន្តបន្ទាប់ អំពីវិធានការការពា និងអនាម័យ។ ចំពោះការទទួលវ៉ាក់សាំងរបស់ប្រជាពលរដ្ឋ ពុំទាន់បានឆ្លើយតប បានតាមផែនការនៅឡើយនោះទេ ដោយសារកត្តាភូមិសាស្រ្ត ប៉ុន្តែនាពេលនេះដោយមានការជួយពីយុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសព័ន្ធយុវជនកម្ពុជា ការចាក់វ៉ាក់សាំងនឹងអាចឆាប់រហ័ស និងឆ្លើយតបបានតាមផែនការ ក្នុងរយៈពេលដ៏ខ្លីខាងនេះ។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ប៉ាសុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ យុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសព័ន្ធយុវជនកម្ពុជា ដែលបានចុះមកជួយពន្លឿននៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ឱ្យបានបានគ្រប់តាមផែនការ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺនេះ។ នៅក្នុងឱកាសនោះឯកឧត្តមបាននាំយកអំណោយរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ផ្តល់ជូនដល់យុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសព័ន្ធយុវជនកម្ពុជា ផងដែរ។ ដោយក្នុងមួយក្រុមទទួលបានអង្ករ២០០គីឡូក្រាម អាល់កុល៣០លីត្រ ទឹកសុទ្ធ១៧កេះ ម៉ាស់២០ប្រអប់ មី១០កេះនិងមីកំប៉ុង៤យួរ ត្រីខ១០យួរ ទឹកក្រូច៣កេះ ដបបាញ់អាល់កុល១ ជាមួយនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឧបត្ថម្ភថវិកាចំនួន ១លានរៀលក្នុងមួយក្រុមផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា