ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំដើម្បីពិភាក្សា និងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តវិធានការនានា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាននៃជំងឺកូវីដ-១៩
Tue,03 August 2021 (Time 12:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 505នាក់)

ថ្ងៃចន្ទទី២ ខែសីហា ឆ្នាំ២០២១ លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត អនុប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្ត និងជាប្រធានអនុគណ:កម្មការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធជំងឺកូវីដ-១៩ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំសមាជិក សមាជិក នៃអនុគណៈកម្មការ ប្រជុំតាមប្រព័ន្ធអនឡាយ Zoom ដើម្បីពិភាក្សា និងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តវិធានការនានា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាន នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្ត។

របៀបវារ៖ នៃកិច្ចប្រជុំរួមមាន៖
១.សេចក្តីរាយការណ៍របស់រដ្ឋបាលក្រុង ស្រុក ទាំង៧ ស្តីពីការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមូលដ្ឋាន បញ្ហាប្រឈម និងសំណូមពរ
២.ការចូលរួមការបកស្រាយច្បាប់របស់អយ្យការអមសាលាដំបូងខេត្ត ស្តីពីការអនុវត្តវិធានការនានា វិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់
៣.ការពិភាក្សា លើករណីសិក្សា នៅតាមមូលដ្ឋាន
៤.បញ្ហាផ្សេងៗ

ជាលទ្ធផល កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅតាមការគ្រោងទុក និងទទួលបានការចូលរួមធាតុចូលសម្រាប់ការអនុវត្តវិធានការនានា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាន នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្ត ក៏ដូចជានៅតាមមូលដ្ឋានផ្ទាល់។

ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ប្រធានដឹកនាំអង្គប្រជុំ បានឯកភាពលើយន្តការ និងសំណូមពរមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តការងារបន្ត ប៉ុន្តែត្រូវរៀបចំយន្តការរាយការណ៍ឲ្យបានត្រឹមត្រូវតាមឋានានុក្រមរដ្ឋបាល និងជាអនុសាសន៍សម្រាប់ការអនុវត្តនេះ ទទួលបាន “នូវ តម្លាភាព សុក្រឹតភាព និងភាពសក្តិសិទ្ធិ” លោកអភិបាលរងខេត្ត បានណែនាំឲ្យរដ្ឋបាលក្រុង ស្រុក ដឹកនាំ សម្របសម្រួល និងរៀបចំក្រុមការងារដោយការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីអនុវត្តផ្ទាល់នៅតាមមូលដ្ឋាននីមួយៗ ហើយចំពោះកម្រិតការយល់អំពីច្បាប់នានា ដែលនឹងបង្កជាបញ្ហាប្រឈមក្នុងការអនុវត្តវិធានការនានា សូមស្នើឲ្យ រដ្ឋបាលនៅតាមមូលដ្ឋាន ស្នើមកត្រង់ទៅអយ្យការអមសាលាដំបូងខេត្ត ឬស្នើមករដ្ឋបាលខេត្ត ដើម្បីសម្របសម្រួលធ្វើការបកស្រាយពន្យល់បន្ថែម៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
618 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8317 នាក់
ខែនេះ :
32786 នាក់
3 ខែនេះ :
121254 នាក់
សរុប :
1358512 នាក់