ខេត្តមណ្ឌលគិរី បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៣៣នាក់ទៀត
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣៣នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៣៣នាក់នោះ គឺជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដា ស្រុកអូររាំង និងក្រុងសែនមនោរម្យ ហើយបច្ចុប្បន្ន ពួកគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្ត និងសម្រាកព្យាបាលតាមស្រុករៀងៗខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត។
ដោយឡែកនៅថ្ងៃទី២៨ ខែសីហា ខេត្តមណ្ឌលគិរី ក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន២០នាក់ផងដែរ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសូមអំពាវនាវបងប្អូនពុកម៉ែទាំងអស់ដែលបានទំនាក់ទំនង ឬប្រយោលទៅយកសំណាករកមេរោគ កូវីដ-១៩ តាមការចាត់ចែងរបស់មន្ទីរសុខាភិបាលខេត្ត ហើយធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងបន្តចូលអនុវត្តន៍ឲ្យបានត្រឹមត្រូវនូវវិធានការ របស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕