ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តមណ្ឌលគិរីបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំង វគ្គទី៤ លើកទី១ ជូនពលរដ្ឋនៅក្រុងសែនមនោរម្យ
Tue,31 August 2021 (Time 02:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 321នាក់)

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបន្តដំណើរការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ-១៩ វគ្គទី៤ លើកទី១ ជូនដល់ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ក្នុងដំណើរការចាក់វ៉ាក់សាំងនេះ ដោយមានការអញ្ជើញពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងសែនមនោរម្យ។

ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅបរិវេណសាលាបឋមសិក្សាហ៊ុន សែន សែនមនោរម្យ មណ្ឌលគិរី នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្រោយពីទទួលបាននូវវ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ វគ្គទី៤ អាជ្ញាធរខេត្ត ចាប់ផ្ដើមចាក់ដល់ពលរដ្ឋរស់នៅក្រុងសែនមនោរម្យ និងបន្តចាក់នៅតាមបណ្តាស្រុកមួយចំនួនទៀត ក្នុងខេត្តមណ្ឌលគិរី ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទាំងអស់ទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម ឬអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ។

សូមបញ្ជាក់ថា ក្នុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ វគ្គទី៤ លើកទី១ នៅក្នុងក្រុងសែនមនោរម្យ ដោយចាប់ពីថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1369 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7055 នាក់
ខែនេះ :
32190 នាក់
3 ខែនេះ :
70391 នាក់
សរុប :
772219 នាក់