ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តកណ្តាល ទទួលអំណោយមួយចំនួនពីក្រុមហ៊ុនឯកជន សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល
Wed,04 August 2021 (Time 06:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 442នាក់)

ខេត្តកណ្ដាល៖ អំណោយជាសម្ភារៈ និងឱសថបុរាណថ្នាំចិន មួយចំនួនត្រូវបានក្រុមហ៊ុន EAST ASIA JIAYUAN REAL ESTATE CO., LTD. ជួយឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយជាសម្ភារៈ និងឱសថបុរាណថ្នាំចិន ពីក្រុមហ៊ុនEAST ASIA JIAYUAN REAL ESTATE CO., LTD. សម្រាប់ជួយឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តកណ្ដាល រួមមាន៖
-ម៉ាស ចំនួន ២២៨០ ម៉ាស
-ថ្នាំឱសថបុរាណចិន លៀន ហ័រ ចំនួន ២០០ ប្រអប់
-ម៉ាស៊ីនអុកស៊ីហ្សែនចំណុះ១០លីត្រ ចំនួន ០២គ្រឿង
-សម្លៀកបំពាក់ការពារ PPE ចំនួន ១២ ឈុត។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ អគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
619 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8318 នាក់
ខែនេះ :
32787 នាក់
3 ខែនេះ :
121255 នាក់
សរុប :
1358513 នាក់