ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់មន្ត្រីរាជការចំនួន៦៩នាក់ ដែលកំពុងធ្វើចត្តាឡឺស័ក នៅតាមមន្ទីរនីមួយៗ
Wed,04 August 2021 (Time 06:26 AM)
ដោយ ៖ (ចំនួនអ្នកអាន: 333នាក់)

នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកចែកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់មន្ត្រីរាជការចំនួន ៦៩នាក់ ក្នុងនោះ មន្ទីរផែនការខេត្ត ចំនួន ៣៦នាក់ មន្ទីរទេសចរណ៍ខេត្ត ចំនួន ១២នាក់ និងមន្ទីរពាណិជ្ជកម្មខេត្ត ចំនួន ២១នាក់ ដែលកំពុងធ្វើចត្តាឡឺស័ក រយៈពេល១៤ថ្ងៃ នៅតាមមន្ទីរនីមួយៗ បន្ទាប់ពីបានប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានធ្វើការណែនាំដល់មន្ត្រីរាជការដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយនឹង អ្នកវិជ្ជមានកូវីដ-១៩ សូមថែរក្សាសុខភាពឲ្យបានល្អ ទាំងការស្នាក់នៅ ហូបចុក ជាពិសេសការហាត់ប្រាណឲ្យបានទៀងទាត់ និងត្រូវចូលរួមអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់សុខាភិបាល ក៏ដូចជាវិធានការ «៣ការពារ និង៣កុំ» ដើម្បីជៀសផុតពីជំងឺដ៏កំណាចនេះ និងត្រូវរាយការណ៍ដល់ថ្នាក់ដឹកនាំមន្ទីរដើម្បីមានវិធានការក្នុងករណីចេញរោគសញ្ញា ឬមានបញ្ហាសុខភាព។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាល់ថា ផ្អែកលើស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី ប្រភេទ ដែលតា (Delta) ក៏មានសន្ទុះខ្លាំងនៅប្រទេសជិតខាង និងបានរាលដាលមកដល់ខេត្តមួយចំនួនដែលនៅជាប់ព្រំដែនជាមួយនឹងប្រទេសកម្ពុជា ក្នុងនោះខេត្តកំពង់ចាមយើងនាពេលថ្មីៗនេះក៏បានរកឃើញមេរោគបំលែងថ្មី ចំនួន៣ នាក់ផងដែរ ហេតុនេះ សូមបងប្អូនទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន និងកែប្រែទម្លាប់នៃការរស់នៅតាមបែបគន្លងថ្មី សម្របតាមបរិបទនៃជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ខ្សែចម្លងនៃមេរោគកូវីដ-១៩។

អំណាចរបស់រដ្ឋបាលខេត្ត ដែលប្រគល់ជូននាពេលនេះ ក្នុងម្នាក់ៗអង្ករ ២៥គីឡូ មី០១កេស និងប្រគល់ក្នុង០១មន្ទីរ ទឹកសុទ្ធ១០កេស ម៉ាស១.០០០ និងជែល ២០ដប៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1124 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6810 នាក់
ខែនេះ :
31945 នាក់
3 ខែនេះ :
70146 នាក់
សរុប :
771974 នាក់