ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែកក្កដា និងលើកដៅប្រចាំខែសីហាឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ
Wed,04 August 2021 (Time 06:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 291នាក់)

ថ្ងៃអង្គារទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ។

ក្នុងកិច្ចប្រជុំនោះលោកអភិបាលស្រុក.ក្រុង បានលើកឡើងពីសកម្មភាព យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ ឃុំ ស្រុក ក្រុងទាំង៦ របស់ខេត្តក្រចេះ និងបន្តពង្រឹងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ជ្រាបពីវិធានការ ការចូលរួមការពារទប់ស្កាត់ បង្ការកុំឲ្យឆ្លងនូវជំងឺកូវីដ-១៩ ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក៏ដូចជានៅតាមផ្ទះ អាជ្ញាធរ ដែនដី តែងតែបានចុះក្រើនរំលឹកជំរុញ ដល់បងប្អូនឲ្យមានការប្រុងប្រយត្ន័ខ្ពស់ ការពារយ៉ាងហ្មត់ចត់ ក្នុងការបង្ការខ្លួន ទប់ស្កាត់កុំឲ្យមានការឆ្លងនៅជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសបច្ចុប្បន្ននេះ មានមេរោគបម្លែងថ្មី វាមានការចម្លងយ៉ាងឆាប់រហ័ស។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មានប្រសាសន៍ក្រើនរំលឹកជំរុញដល់បណ្ដាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បន្តខិតខំសហការគ្នាឲ្យយ៉ាងស្អិតរមួតក្នុងការងារទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏កាចសាហាវ វាបានឆក់យកអាយុជីវិតប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាយើងចំនួន១១១៩៥នាក់ហើយបើគិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ហើយក៏សូមអំពាវនាវដល់បងប្អូនគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានជាប់ជាប្រចាំ ព្រោះថាបច្ចុប្បន្ននេះមានជំងឺកូវីដ-១៩ បំលែងខ្លួនប្រភេទថ្មីដែលមានឈ្មោះថា"ដែលតា"ដែលមានការឆ្លងរហ័សបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប្រសិនជាបុគ្គលម្នាក់ៗមិនមានការប្រុងប្រយ័ត្ននិងការពារឲបានខ្ពស់។

គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថាបច្ចុប្បន្ននេះ ខេត្តក្រចេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣៤៦នាក់ អ្នកបានព្យាបាលជាសះស្បើយចំនួន២១៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន១២៥នាក់ ករណីស្លាប់មានចំនួន០៨នាក់ ដោយឡែកអ្នកដែលកំពុងតែធ្វើចត្តាឡីស័ក នៅតាមផ្ទះ និងតាមមណ្ឌលវិទ្យាល័យ ស្រុកក្រុង ទូទាំងខេត្តមានចំនួន៥៦៨នាក់ ស្រីចំនួន២៧៥នាក់។ ក្នុងនោះប្រជាពលរដ្ឋ មន្ត្រីរាជការនៅក្នុងខេត្តក្រចេះ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបមានចំនួន១២៩០៤នាក់ហើយក្នុងនោះមានស្រីចំនួន៦២៣៥៨នាក់ នៃផែនការគឺត្រូវចាក់ចំនួន២៥ម៉ឺននាក់ទូទាំងខេត្ត។

ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់លោក អភិបាលក្រុងក្រចេះ ត្រូវត្រៀមលក្ខណៈទីតាំង ទីទួលសុវត្ថិភាពដើម្បីជម្លៀសសត្វពាហនៈក៏ដូចជាប្រជាពលរដ្ឋ នៅពេលមានជំនន់ទឹកទន្លេ.បឹងឡើងមកនៅរដូវទឹកឡើងនេះ ដោយអាជ្ញាធរក្រុងត្រូវយកផ្លូវថ្មីគ្រាលគ្រួសក្រហម ដែលទើបនិងលើកខ្ពស់ហើយ ជាទីទួលសុវត្ថិភាព ជាបណ្ដោះអាសន្ន ខណៈដែលប្រជាពលរដ្ឋ មួយចំនួននៅតំបន់នោះ មានផ្ទះសំបែងនៅទាបៗ ដូចជានៅម្ដុំខាងត្បូងវត្តប៉ាច្ឆាក្រុងក្រចេះ និងម្តុំក្រោយខាងកើតផ្សារសាមគ្គី។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តក៏បានចាប់អារម្មណ៍ទៅលើបញ្ហាសត្វគោដែលកើតជំងឺដុំពកលើស្បែក ហើយបានជំរុញឲ្យខាងមន្ទីរកសិកម្ម ត្រូវមានវិធានការទប់ស្កាត់និងចុះជួយព្យាបាលឲ្យបានទាន់ពេលវេលា បច្ចុប្បន្ននៅខេត្តក្រចេះ មានគោប្រជាពលរដ្ឋបានកើតជំងឺដុំពកលើស្បែកមួយចំនួនហើយ តែខាងបសុពេទ្យ នៃមន្ទីរកសិកម្មខេត្ត បានជួយព្យាបាលជាសះស្បើយទៅវិញខ្លះហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1508 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7194 នាក់
ខែនេះ :
32329 នាក់
3 ខែនេះ :
70530 នាក់
សរុប :
772389 នាក់