ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom meeting ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញស្តីពី ការដកពិសោធន៍ នៃការអនុវត្តបម្រាមគោចររយៈពេល១៤ថ្ងៃ (ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១) និងបន្តអនុវត្តតាមសេចក្តីសម្រេចស្តីពី ការអនុវត្តបម្រាមគោចររបស់ រដ្ឋបាលរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។តាមរយៈផេកហ្វេសប៊ុក Facebook ផ្លូវការផ្ទាល់ ឧត្តមសេនីយ៍ឯក ស ថេត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ប្រភេទថ្មី ដែលតា (Delta) សូមបងប្អូនចូលរួមអនុវត្តតាមការណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសចូលរួមអនុវត្តបម្រាមគោចរចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូលដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ពីម៉ោង ៩ ៖ ០០នាទីយប់ ដល់ម៉ោង ៣ ៖ ០០ទៀបភ្លឺ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា