ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តតាកែវ​ ចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរក្នុងភូមិសាស្ត្រខេត្ត
Wed,04 August 2021 (Time 06:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 520នាក់)

ខេត្តតាកែវ ៖ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ នៅយប់ថ្ងៃចន្ទ​ ៩រោច​ ខែទុតិយាសាឍ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​២​ ខែសីហា​ ឆ្នាំ២០២១​ បានចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរនៅស្រុកត្រាំកក់​ ស្រុកបាទី​ ស្រុកសំរោង​ និងស្រុកព្រៃកប្បាស​ ក្នុងភូមិសាស្ត្រខេត្តតាកែវ។

នាឱកាសនោះ​ ឯកឧត្តម​ អភិបាលខេត្ត​ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន​ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវបំរាមគោចរ​ ជាពិសេសគឺអនុវត្តនូវវិធានការរដ្ឋបាលដែលបានដាក់ចេញដោយរដ្ឋបាលខេត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត​ ហើយត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា​ ធ្វើយ៉ាងណាទប់ស្កាត់​ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ បំលែងថ្មីប្រភេទដែលតា​ DELTA​ មកក្នុងសហគមន៍របស់យើង​ ។

គួរបញ្ជាក់ថា​ រតាមការណែនាំរបស់រាជរដ្ឋាភិបាល​ ដ្ឋបាលខេត្តតាកែវបានចេញសេខក្តីសម្រេចកាលពីថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២១​ ស្តីពីការអនុវត្តវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រខេត្តតាកែវ​ ដែលមានរយៈពេល​ ១៤ថ្ងៃ​ គឺចាប់ពីថ្ងៃទី២៩ខែកក្កដា​ ឆ្នាំ២០២១​ ដល់ថ្ងៃទី​១២​ ខែសីហា​ ឆ្នាំ​២០២១​ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ​ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង​ ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង​ ៩យប់​ ដល់ម៉ោង​ ៣ទៀបភ្លឺជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
612 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8311 នាក់
ខែនេះ :
32780 នាក់
3 ខែនេះ :
121248 នាក់
សរុប :
1358506 នាក់