ខេត្តស្ទឹងត្រែង ៖ ដំណាំពោតនារដូវនេះ ត្រូវបានសង្កេតឃើញថា ហាក់មិនទទួលទិន្នផលខ្ពស់ដូចឆ្នាំមុនៗនោះឡើយក្រោយពេលមានភ្លៀងធ្លាក់ច្រើន បែរជាបង្កឲ្យដំណាំរងការខូចខាត។ជាក់ស្តែងកសិករនៅភូមិខេ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងបានរៀបរាប់ថា ដំណាំពោតរបស់គាត់ឆ្នាំនេះ ហាក់មិនសូវបានផលល្អដូចឆ្នាំមុនសោះ ដោយសារមានទឹកភ្លៀងធ្លាក់ច្រើនពេក។ពោលរៀបរាប់បណ្តើរ បំពេញកិច្ចការបណ្តើរក្នុងចម្ការពោតប្រហែល១ហិកតា បងស្រី ហ៊ឹម ស្រីទូច កសិករដាំពោតនៅភូមិខេបានឲ្យដឹងថា ពោតឆ្នាំនេះមិនសូវឲ្យផលទេ ដោយសារមានភ្លៀងធ្លាក់ចុងខែច្រើនពេកបណ្តាលឲ្យពោតកើតនូវជំងឺច្រើនប្រភេទ ពោតខ្លះក្រិន ផ្លែពោតខ្លះតូចៗ ហើយផ្លែខ្លះអត់មានគ្រាប់ទៀតផង ។បងស្រីបន្តថា ឆ្នាំកន្លងៗទៅក្នុងខែនេះ ទឹកភ្លៀងអំណោយផលល្អ ដំណាំពោតក៏លូតលាស់បានល្អ និងមិនមានជំងឺ រីឯផ្លែក៏ធំៗ ល្អមានគ្រាប់ច្រើន ហើយលក់បានក្នុងតម្លៃខ្ពស់ជាងឆ្នាំនេះ ដោយគាត់លក់បានក្នុង១ផ្លែតម្លៃ៦០០រៀល បើប្រៀបធៀបនឹងឆ្នាំនេះ គាត់លក់បានតែ១ផ្លែ៣០០រៀល ទៅ៤០០រៀលប៉ុណ្ណោះ ។បងស្រីទូចក៏បានបន្តថា បើទោះបីឆ្នាំនេះ ដំណាំពោតរបស់គាត់មិនអំណោយផលដូចឆ្នាំមុនៗក៏ដោយ ក៏គាត់នៅតែអាចកាច់លក់បានរាល់ថ្ងៃ ដោយទទួលបានកម្រៃពី១៥ម៉ឺន ទៅ២០ម៉ឺនរៀលក្នុង១ថ្ងៃ ហើយគាត់នៅតែអាចទប់ទល់ និងដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់បាន ។សូមជម្រាបថា ប្រភេទដីនៅភូមិខេ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គឺមានអំណោយផលល្អសម្រាប់វិស័យកសិកម្ម ហើយកសិករនៅតំបន់នោះភាគច្រើនគឺពឹងផ្អែកលើរបរកសិកម្មដើម្បីចិញ្ចឹមជីវភាពប្រចាំថ្ងៃ ដោយសារសណ្ឋានដីទាំងនេះ ស្ថិតនៅតាមដងទន្លេមេគង្គជាដីសម្បូរទៅដោយជីវជាតិ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា