ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មេធាវីម្នាក់លង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ, ពេលនេះកម្លាំងសមត្ថកិច្ចកំពុងបន្តស្វែងរកជនរងគ្រោះ
Wed,04 August 2021 (Time 06:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 310នាក់)

(ព្រះសីហនុ)៖ មេធាវីម្នាក់ត្រូវបានគេរាយការណ៍ថា បានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ខណៈកំពុងងូតទឹកជាមួយមិត្តភក្តិមួយក្រុម ហើយក៏ត្រូវរលកបោកបក់យកទៅបាត់ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ហើយរហូតមកដល់យប់ថ្ងៃនេះ ជនរងគ្រោះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងអ្នកមុជទឹកជំនាញ តាមស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន ប៉ុន្តែនៅមិនទាន់រកឃើញនោះទេ គិតត្រឹមវេលាម៉ោងជិត១០យប់ថ្ងៃនេះ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រធានគណៈមេធាវីបញ្ជាក់ថា មានឈ្មោះ ជូ ជាគុយ អាយុ២៩ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ហើយបានទៅលេងក្រុងព្រះសីហនុជាមួយមិត្តភក្តិ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ថា រហូតមកដល់យប់នេះ កម្លាំងសមត្ថកិច្ច និងអ្នកមុជទឹកជំនាញមិនទាន់រកឃើញជនរងគ្រោះនៅឡើយទេ ក្រោយបាត់ខ្លួនកាលពីរសៀលមកម្ល៉េះ។ លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ជនរងគ្រោះបានងូតទឹកលេងជាមួយមិត្តភក្តិ ប៉ុន្តែដោយសារមានរលកធំៗពេក ក៏ទាញជនរងគ្រោះបាត់ទៅ។

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ក៏បានបញ្ជាក់ថា ជនរងគ្រោះជាសមាជិកមេធាវីរបស់លោក។ នៅពេលនេះលោកអភិបាលខេត្ត រួមសហការជាមួយខាងគណៈមេធាវីប្រចាំនៅខេត្តព្រះសីហនុ បាននិងកំពុងដឹកនាំការស្វែងរកជនរងគ្រោះ តែមិនទាន់ឃើញនោះទេ។

ក្រោយកើតហេតុនៅវេលាម៉ោង ៨ និង៣០ នាទីយប់ថ្ងៃនេះ លោក គួច ចំរើន បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន។ ប្រតិបត្តិការនៃការស្វែងរកបុរសជនរងគ្រោះខាងលើនេះ កំពុងបន្តធ្វើ ដោយមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
184 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6632 នាក់
ខែនេះ :
31156 នាក់
3 ខែនេះ :
70320 នាក់
សរុប :
772542 នាក់