ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ដុតបំផ្លាញ​គ្រឿងញៀន​ជាង​៤០០​គីឡូក្រាម នៅ​ក្រុងព្រះសីហនុ​
Wed,04 August 2021 (Time 06:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 468នាក់)

ផើ​យោងតាម​របាយការណ៍​របស់ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បាន​រាយការណ៍​ជូន​អង្គពិធី​ថា ការដុត​បំផ្លាញ​គ្រឿងញៀន​នាពេលនេះ ជាការ​ចូលរួម​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១ ដែល​ត្រូវ​ដុតបំផ្លាញ​គ្រឿងញៀន​នាពេលនេះ ជា​វត្ថុតាង​គ្រឿងញៀន​រួមគ្នា គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត ហើយ​វត្ថុតាង​គ្រឿងញៀន​ដែល​បានបញ្ចប់​ក្តី​នៅតាម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត សរុប​ចំនួន​២០៥​សំណុំរឿង ដោយមាន​គ្រឿងញៀន​ចម្រុះ​សរុប​ជាង ៤៦៨​គីឡូក្រាម ក្នុងនោះ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ១៨៥​សំណុំរឿង មាន​វត្ថុតាង​គ្រឿងញៀន​ចំនួន ៤៦៨.៦០២,៥៧​ក្រាម និង​សាលាដំបូង​ខេត្តកំពត​មាន ២០​សំណុំរឿង មាន​វត្ថុតាង​គ្រឿងញៀន​ចំនួន ១៣,៤៤​ក្រាម​។

ចំពោះ​ការដុត​បំផ្លាញ​គ្រឿងញៀន​នាពេលនេះ គឺជា​សារ​ឆ្លើយតប​នឹង​សកម្មភាព​ដែល​បង្ហាញ​ឱ្យ​សារ​ធារ​ណ​ជន​បាន​ឃើញថា​គ្រឿងញៀន​បង្ក​ហានិភ័យ និង​នាំឱ្យមាន​ភាព​អន្តរាយ​ដល់​សង្គម ដែល​ត្រូវបាន​ដុតបំផ្លាញ​ចោល​នាឱកាស​ប្រារព្វ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១ ដោយសារតែ​បញ្ហា​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ទើប​យើង​ប្រារព្ធ​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ ២០២១​នេះ​វិញ​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល ០៦​ខែ ដើម ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​ជាង​៣០០០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជាង ៧០០០​នាក់ និង​ដកហូត​គ្រឿងញៀន​បាន​ជាង ៨៥០​គីឡូក្រាម ហើយ​ចំពោះ​ជនល្មើស​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ត្រូវបាន​យកទៅ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ជា​បន្តបន្ទាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
132 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
9645 នាក់
ខែនេះ :
41329 នាក់
3 ខែនេះ :
127123 នាក់
សរុប :
1301694 នាក់