មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី អមដំណើរដោយលោក/លោកស្រី ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក បានអញ្ជើញប្រគេនទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តចំនួន ០៥ ក្នុងស្រុកពេជ្រាដា។លោក ញ៉ន សិទ្ធ បានថ្លែងប្រគេនជូនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋយើង ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រនេះតែម្តង។ លោក បន្តថា ជាការពិតណាស់ ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ដែលនាំអោយព្រះសង្ឃមានការពិបាក និមន្តបិណ្ឌបាត្រទៅតាមទីដ្ឋាននានា ដូច្នេះ ទៀនវស្សា ទេយ្យទាន និងទេយ្យវត្ថុ ផ្សេងៗ ដែលនឹងត្រូវវេប្រគេនព្រះសង្ឃនៅពេលនេះ គឺជាការចាំបាច់បំផុត និងនាំមកនូវបុណ្យកុសល ពេញបរិបូរណ៌ ជួយបំភ្លឺផ្លូវទៅអនាគតជាតិ។លោក ញ៉ន សិទ្ធ បានទូលប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល។លោក បញ្ជាក់ថា សម្ភារដែលប្រគេនជូនវត្តចំនួន ០៥ រួមមានះ ទី១ វត្តព្រហ្មសីមារ៉ាម ឃុំប៊ូស្រា ទី២ វត្តព្រះពុទ្ធមហានិម្មិតប៊ូស្រា ឃុំប៊ូស្រា ទី៣ វត្តធម្មពេជ្រតេជារាម ឃុំស្រែអំពូម ទី៤ វត្តតេះធម្មជារារាម និងទី៥ វត្តសាមគ្គីគិរីសូខារាម ឃុំក្រង់តេះ ដោយក្នុង១វត្តទទួលបាន អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២កេះ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ ត្រីខ ២ឡូ មី ២កេះ ទៀនវស្សា ២គូរ ស្លាដក់ ១ និងបច្ច័យមួយចំនួនផងដែរ។សូមបញ្ជាក់ថា វត្តនៅស្រុកពេជ្រាដា សរុបចំនួន ០៩វត្ត ដោយឡែក នៅសល់ ០៤វត្តទៀត ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងក្រុមការងារនឹងអញ្ជើញប្រគេនទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន នៅព្រឹកស្អែកបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា