ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកណ្ដាលដឹកនាំកិច្ចប្រជុំស្តីពីការចូលរួមយោបល់លើសេចក្តីព្រាង យុទ្ធសាស្ត្រ២០២១-២០៣០របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត
Fri,06 August 2021 (Time 09:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 542នាក់)

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្នើដល់អនុសាខាក្រុង-ស្រុក ត្រូវខិតខំកៀងគរស្វែងរកសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អនុសាខាដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

ឯកឧត្ដម អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា បានស្នើបែបនេះ ក្នុងឱកាសឯកឧត្ដម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចូលរួមយោបល់លើសេចក្តីព្រាង យុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តាមអនឡាន(ZOOM)។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមដោយ សមាជិកសាខា អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១១។

ឯកឧត្ដម បន្តថា យុទ្ធសាស្ត្រ ២០២១-២០៣០ របស់ សាខាជាមគ្គុទេសន៍សម្រាប់ដំណើរផ្លូវក្នុងរយៈពេល១០ឆ្នាំ បន្ត ហើយក្នុងនាមជាជំនួយការឱ្យអាជ្ញាធម៌សាធារណៈក្នុងវិស័យមនុស្សធម៌ អនុវត្តសកម្មភាពនៅគ្រប់ស្ថានការណ៍ ក្នុងការបំពេញតួនាទីស្របជាមួយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ នៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម បន្ថែមថា ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ ក្នុងការកាត់បន្ថយជនរងគ្រោះ និង ជនងាយរងគ្រោះដែលបង្កដោយគ្រោះមហន្តរាយ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជន អនុសាខាក្រុង-ស្រុកទាំងអស់ ត្រូវខិតខំកៀងគរស្វែងរកសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អនុសាខា ដើម្បីជាទុនក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ឱ្យបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានក្រុង-ស្រុករៀងៗខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
170 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
9683 នាក់
ខែនេះ :
41367 នាក់
3 ខែនេះ :
127161 នាក់
សរុប :
1301732 នាក់