ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការបង្កើតគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកណ្តាល
Sat,07 August 2021 (Time 10:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 457នាក់)

ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបង្កើតគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកណ្តាល តាមរយៈប្រព័ន្ធ Online Video Zoom ដោយមានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង១១ ក្នុងខេត្ត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានស្នើឲ្យ អាជ្ញាធរក្រុង-ស្រុក ត្រូវរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឲ្យបានត្រឹមត្រូវ សំដៅអនុវត្តន៍ការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវបញ្ជូនរបាយការណ៍ ឲ្យទាន់តាមការកំណត់ និងរាយការណ៍ជាប្រចាំអំពីស្ថានការណ៍នានាក្នុងមូលដ្ឋានខ្លួនមក គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់ខេត្ត។

ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានតឹងរឹងបំផុត កុំឲ្យមានការឆកល្វែង និងយោកយល់ចំពោះជនណាដែលមិនចូលរួមគោរពអនុវត្តតាម។

បន្ថែមពីលើនេះ ឯកឧត្តមក៏បានជម្រុញ ដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ខអំពី ច្បាប់ និងបទដ្ឋានគតិយុត្តិនានាទាក់ទងនឹងការងារបង្កា និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងណែនាំប្រជាពលរដ្ឋទាំងអស់ ឲ្យនាំគ្នាអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ត្រូវនាំគ្នាអនុវត្តន៍ តាមវិធានការការពាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ ដើម្បីរួចផុតពីការឆ្លងរីករាយដានៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
442 នាក់
ម្សិលមិញ :
596 នាក់
សប្តាហ៍នេះ :
8521 នាក់
ខែនេះ :
32057 នាក់
3 ខែនេះ :
124175 នាក់
សរុប :
1356948 នាក់