ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាពីសប្បុរសជន ជួយក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ
Sat,07 August 2021 (Time 10:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 476នាក់)

នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត អញ្ជើញទទួលអំណោយជាពីសប្បុរសជន ជួយក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមនឹងបរិក្ខារពេទ្យ ជូនមកគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ខណៈដែលជំងឺនេះកំពុងតែមានឆ្លងរីករាលនៅតាមសហគមន៍ក្នុងខេត្តកំពង់ចាម ទាក់ទង់នឹងព្រឹត្តការណ៍សហគមន៍២០-កុម្ភៈ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះ កំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។

អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះ រួមមាន៖
១-ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ឧបករណ៍ធ្វើតេស្តរហ័ស ១.០០០ និងម៉ាស ១០.០០០។
២-លោកឧកញ៉ា ឡាង ទីលាង និងលោកជំទាវ ថវិកា ៤លានរៀល
៣-ធនាគារABAសាខាខេត្តកំពង់ចាម ៖ អាល់កុល ២កាន ម៉ាស៊ីនវាស់កម្តៅ ២គ្រឿង ទឹកសុទ្ធ១០កេស កូកាកូឡា ៦កេស
៤-លោក ហុង សេងគ្រី និងលោកស្រី ជ័យ ហ៊ុយគាង៖ ទឹកសុទ្ធ ៣០០យួរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
435 នាក់
ម្សិលមិញ :
596 នាក់
សប្តាហ៍នេះ :
8514 នាក់
ខែនេះ :
32050 នាក់
3 ខែនេះ :
124168 នាក់
សរុប :
1356941 នាក់