ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់ណ្ដាល ក្នុងស្រុកទឹកឈូ
Sat,07 August 2021 (Time 10:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 454នាក់)

នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំពិនិត្យពិភាក្សាទៅលើគម្រោងប្លង់គោល នៃការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់ណ្ដាលស្ថិតក្នុងឃុំជុំគ្រៀល ក្នុងស្រុកទឹកឈូ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាទៅលើប្លង់គោល ដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សំដៅធ្វើយ៉ាងណាឲ្យដំណើរការនៃការអភិវឌ្ឍន៍តំបន់ឆ្នេរទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាលនេះបានប្រព្រឹត្តទៅឲ្យបានលឿនឆាប់រហ័ស ផ្អែកលើសោភណ្ឌភាព លក្ខណៈបច្ចេកទេស និងច្បាប់អាចទទួលយកបាន ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះគឺជាការចូលរួមប្រមូលមតិឯកភាពពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការពិនិត្យពិភាក្សា កែតម្រូវទៅលើភាពជាក់ស្ដែងប្លង់គោលនៃគម្រោងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាល ដែលរដ្ឋបាលខេត្តកំពត មានគំរោងការអភិវឌ្ឍន៍យូរមកហើយ។ ដូច្នេះកិច្ចប្រជុំនេះគឺជាការងារសំខាន់ក្នុងការចូលរួមមតិយោបល់ ដោយធ្វើយ៉ាងណាឲ្យដំណើរការគម្រោងនេះ សម្រេចបានឆាប់រហ័សដាក់ជូនក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ ពិនិត្យ និងសម្រេចជាគោលការណ៍ផ្លូវច្បាប់ក្នុងដំណើរការអភិវឌ្ឍគម្រោងនេះ។

ឯកឧត្តមអភិបាលខេត្តក៏បានស្នើសូមឲ្យជំនាញ និងអាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ដើម្បីឱ្យគម្រោងការអភិវឌ្ឍតំបន់ឆ្នេរនេះ បានសម្រេចជោគជ័យ សម្រាប់ជាសក្ដានុពលបម្រើសេវាកម្មទេសចរណ៍ខេត្តកំពតបានកាន់តែរីកចំរើនបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
441 នាក់
ម្សិលមិញ :
596 នាក់
សប្តាហ៍នេះ :
8520 នាក់
ខែនេះ :
32056 នាក់
3 ខែនេះ :
124174 នាក់
សរុប :
1356947 នាក់