ខេត្តស្វាយរៀង ៖ ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិត និងឯកឧត្តម ម៉ែន វិបុល សមាជិកគណៈកម្មាជិកកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។អញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែររួមមានលោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត អស់លោក លោកស្រីជាសមាជិក សមាជិកាគណបក្សក្រុង សង្កាត់ជាច្រើនរូបទៀត។លោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងថាៈ អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បាវិតដែលត្រូវធ្វើពិធីបញ្ចុះបឋមសីលាសាងសង់នាពេលនេះមានបណ្តោយប្រវែង១៦,១៩ម៉ែត្រទទឹង៨ម៉ែត្រធ្វើអំពីបេតុងប្រក់ក្បឿងមានបំពាក់ ឧបករណ៍ គ្រឿងសម្ភារ បរិក្ខារ របង ខ្លោងទ្វារ របងព័ទ្ធជុំវិញប្រវែង១៩០ម៉ែត្រ ដែលគ្រោងចំណាយថវិកាសាងសង់អស់ថវិកាប្រមាណជាង៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។លោកបានឲ្យដឹងទៀតថា សមិទ្ធផលថ្មីនេះគឺដើម្បីទុកជាកន្លែងធ្វើការបំរើឲ្យការងារគណបក្សសង្កាត់បាវិតដែលកន្លងមកកន្លែងចាស់ត្រូវបានជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចនារដូវវស្សាជាហេតុធ្វើឲ្យជួបការលំបាកចំពោះការប្រារព្ធពិធីផ្សេងៗម្តងៗនាពេលកន្លងមក។លោក លឹម សៀងហេង បានឲ្យដឹងបន្ថែមទៀតថា ក្នុងនាមរូបលោកក៏ដូចជាថ្នាក់ដឹកនាំនៅក្រុងបាវិតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង អស់លោក លោកស្រីជាថ្នាក់ដឹកនាំព្រមទាំងសប្បុរសជនទាំងអស់ដែលបានជួយ ឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារដើម្បីកសាងនូវសមិទ្ធផលផ្សេងៗនៅក្រុងបាវិតជាពិសេសគឺអគារគណបក្សប្រជាជនកម្ពុជាសង្កាត់បាវិតនាពេលនេះដែលជាសមិទ្ធផលថ្មីមួយទៀតសំរាប់ជាចំណងដៃនិងបំរើឲ្យការងារគណបក្សសង្កាត់បាវិតប្រព្រឹត្តទៅបានដោយរលូន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា