ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ខេត្តកណ្ដាលនឹងបើកសាលារៀនមួយចំនួនឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ
Sat,11 September 2021 (Time 10:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 438នាក់)

ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែសីហាកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ Zoom ជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ថា ខេត្តសម្រេចបើកសាលារៀនមួយចំនួនឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។

ឯកឧត្តមអភិបាលបានបញ្ជាក់ថា ការបើកសាលារៀនឡើងវិញនេះគឺធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រមទាំងមាតាបិតាសិស្ស និងលោកគ្រូ អ្នកគ្រូបានប្រជុំពិភាក្សាគ្នា និងចុះវាយតម្លៃផ្ទាល់តាមគោលដៅជាច្រើនលើកច្រើនសា ទើបក្រុមការងារ មានលទ្ធភាពគ្រប់គ្រាន់ក្នុងជ្រើសរើសយកតំបន់ដែលមានហានិភ័យទាបពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំង១១ក្រុង-ស្រុក ដើម្បីបើកសាលារៀនឡើងវិញ សំដៅពង្រឹងសមត្ថភាពរបស់សិស្សានុសិស្សដែលមិនបានរៀនផ្ទាល់នៅសាលាអស់រយៈពេលជាង ២ឆ្នាំនេះ។

កិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំបោះសំអាតបន្ទប់រៀន និងបរិស្ថានជុំវិញសាលារៀនអោយបានស្អាតមានអនាម័យ ដើម្បីត្រៀមទទួលសិស្សានុសិស្សដែលត្រូវមកចូលរៀន ជាពិសេសអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំគណៈកម្មការគ្រប់គ្រងសាលាឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាកុំឲ្យមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសាលានៅមូលដ្ឋានខ្លួន ដែលអាចឈានទៅដល់ការបិទសាលាវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
469 នាក់
ម្សិលមិញ :
406 នាក់
សប្តាហ៍នេះ :
5000 នាក់
ខែនេះ :
28653 នាក់
3 ខែនេះ :
108256 នាក់
សរុប :
1135257 នាក់