ខេត្តក្រចេះ ៖ ក្រុមការងារដឹកនាំដោយ ឯកឧត្តម វ៉ា ថន អភិបាល នៃអភិបាលខេត្ត នារសៀលថ្ងៃសុក្រ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បាននាំយកសម្ភារបរិក្ខារពេទ្យជាអំណោយរបស់ឯឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA ) និងលោកជំទាវ ពេជ្រ ចន្ទ័មុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោមកប្រគល់ជូន មន្ទីរពេទ្យបង្អែកខេត្តក្រចេះសម្រាប់បំរើដល់ការងារប្រយុទ្ធ ប្រឆាំងមេរោគរាតត្បាតនៃជំងឺកូវីដ-១៩ លើភូមិសាស្រ្តនៃទឹកដីខេត្តក្រចេះ ។មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តបានសំណេះសំណាល និងផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យបង្អែកខេត្តមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការព្យាបាលជំងឺទូទៅឲ្យបានល្អជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ជាគ្រូពេទ្យល្អ ក្នុងការបំរើសេវាសាធារណៈដោយមិនរើសអើង។ឯកឧត្តមបន្តថា សម្ភារបរិក្ខារពេទ្យរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោមកប្រគល់ជូននាពេលនេះ សបញ្ជាក់ និងបង្ហាញឲ្យឃើញថា ជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នបានផ្តោតលើសុខភាពសាធារណៈជាចម្បង ពិសេសត្រៀមប្រយុទ្ធប្រឆាំងនឹងមេរោគរាត្បាត នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លង និងគំរាមកំហែងអាយុជីវិតមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង និងដោយឡែក ខេត្តក្រចេះយើងក៏មានអ្នកឆ្លងសរុបចំនួន៨០២នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះ១០ករណីផងដែរ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់គ្រូពេទ្យបង្អែកខេត្តក្រចេះ ទទួលបានហើយសូមបន្តប្រើប្រាស់ឱយចំគោលដៅ និងមានប្រសិទ្ធភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា