ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ខេត្តព្រះសីហនុប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជាមួយលទ្ធផលសម្រេចបានជាង២២ម៉ឺននាក់ ស្មើ៩៧,៧២%
Sat,11 September 2021 (Time 10:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 427នាក់)

ខេត្តព្រះសីហនុ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ អញ្ជើញពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសទី១ ទី២ និងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋ និងមន្ត្រីជួរមុខ នៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវី-១៩ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង នៅសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុមានប្រជាពលរដ្ឋសរុបមានចំនួន ៣០៧.៨១៧នាក់ ស្រី ១៤៣.៣២៣នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ២២៨.៣៧៧នាក់ ស្រី ១០៣.៧៨៣នាក់ ។ កន្លងមកវ៉ាក់សាំងដែលមន្ទីរសុខាភិបាលខេត្តព្រះសហីនុ ទទួលបានសរុបចំនួន ២៩៥.៥៨៤ដូស ក្នុងនោះមានដូចជា ៖ Sinopharm ចំនួន ១៧៦.៧៨៨ដូស, Covishield ចំនួន ១៥.០០០ ដូស, Sinovac ចំនួន១២.៦៧៨ដូស, Sinovac សម្រាប់កុមារ និងយុវវ័យពី១២ ដល់១៨ឆ្នាំ ចំនួន ៦៧.២៦៤ដូស, AstraZeneca 3rd dose (អង់គ្លេស)ចំនួន ៥.៦២៤ដូស និងAstraZeneca 3rd dose (ជប៉ុន) ចំននួ ១៨.២៣០ដូស។

ឯកឧត្តមបន្តថា ខេត្តព្រះសីហនុ មានមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្តចំនួន ១៩ទីតាំង និងមានក្រុមគ្រូពេទ្យ ព្រមទាំងក្រុមការងារចម្រុះចាក់វ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ១.៨១៧នាក់។ លទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងសរុបចំនួន ២២៣,១៧០នាក់ ស្មើនឹង ៩៧,៧២គាគរយ នៅសល់ ៥,២០៧នាក់ ។

ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ខេត្តព្រះសហីនុ បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំងក្រុងស្រុកទូទាំងខេត្ត និងបើកដំណើរការការមណ្ឌលចាក់វ៉ាក់សាំងអចិន្ត្រៃយ៍ចំនួនមួយមណ្ឌល គឺសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ សម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង និងកុមារចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញការងារសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទទួលបានលទ្ធផលយ៉ាងរលូន ដែលមានក្រុមគ្រូពេទ្យកងយោធពលខេមរៈភូមិន្ទ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA គ្រូពេទ្យឯកឧត្តម សាយ ឈុំ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យវិស័យឯកជនផ្សេងទៀត ដែលបានចូលរួមយុទ្ធនាកាចាក់វ៉ាក់សាំងកូវីដ-១៩នេះ ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស មានដូចជាមន្ត្រីទូត និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាដើម ព្រោះការចាក់វាក់សាំង គឺជាគន្លឹៈសំខាន់ក្នុងការការពារជំងឺកូវីដ-១៩ ។ លោកជំទាវក៏បានសំណូមពរដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានទទួលបានវ៉ាក់សាំងដូសទី១ ទី២ និងទី៣ កុំភ្លេចខ្លួនត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣.ការពារ ៣.កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
363 នាក់
ម្សិលមិញ :
406 នាក់
សប្តាហ៍នេះ :
4894 នាក់
ខែនេះ :
28547 នាក់
3 ខែនេះ :
108150 នាក់
សរុប :
1135151 នាក់