ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ខេត្តកែប​បិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១​ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឡើង
Sat,11 September 2021 (Time 10:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 457នាក់)

ខេត្តកែប ៖ លោកជំទាវវេជ្ជបណ្ឌិត​ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាសំាង កូវីដ-១៩​ និងឯកឧត្ដម​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ​បានអញ្ជើញជាអធិបតីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ​ ឡើងទៅនៅភូមិសាស្ត្រខេត្តកែប ។

ពិធីបិទយុទ្ធនាការនេះរៀបចំឡើង ក្នុងបរិវេនមន្ទីរពេទ្យខេត្តកែប ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ ប្រតិភូអមដំណើរ​ របស់ក្រសួងសុខាភិបាល​ លោក​ លោកស្រី​ អភិបាលរង​ខេត្ត​ អភិបាលក្រុង ស្រុក ប្រធានន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងដែរ។

មានប្រសាសន៍ស្វាគមន៍ ក្នុងពិធីនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងខេត្តកែប បានចាក់វ៉ាក់សាំងដូសទី១​ បានចំនួន២៦,៧៥៩នាក់ ស្មើនឹង១០៣%,​ ដូសទី២ ចំនួន២៦,៩២០នាក់ ស្មើនឹង៩៦% ដោយបានប្រើប្រាស់គ្រូពេទ្យចំនួនប្រាំក្រុម គ្រប់ឃុំ-សង្កាត់​ ទូទាំងខេត្ត ដោយឡែកកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំង ដូសទី១ បានចំនួន ៤,៧៨៣នាក់ ស្មើនឹង៧៤% និងដូសទី២កំពុងដំណើការចាក់ជារៀងរាល់ថ្ងៃ។

ឯកឧត្តមបន្តថា សម្រាប់ក្រុមគ្រូពេទ្យ បុគ្គលិក​សុខាភិបាលឯកជន បុគ្គលិកសុខាភិបាលស័្មគ្រចិត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកងកំលាំងជួរមុខ​ ទូទាំងខេត្ត ទទួលបានវ៉ាក់សាំងដូសជម្រុញ ចំនួន១,៩០៤នាក់ ស្មើនឹង៨៦% នៃចំនួនសរុប ២,២១៩នាក់។ ឯកឧត្តម​ អភិបាលខេត្តកែបក៏បានបញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ ដែលក្នុងនោះមានអ្នកជំងឺសរុប៤៨៣នាក់ បានព្យាបាលជាសះស្បើយចំនួន ៣៨៤នាក់ ,ស្លាប់២នាក់ និងកំពុងសម្រាកព្យាបាល៩៧នាក់ ចំណែកអ្នកប៉ះពាល់ដែលដាក់ធ្វើចត្តាឡីស័កនៅផ្ទះចំនួន៦០នាក់ ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការបង្កើតឲ្យមាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើកដំណើរការជាប្រប្រតីឡើងវិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទស កាលពីដើមខែកុម្ភៈ​ ឆ្នាំ២០២១ ពេលនេះសម្រេចបាន ប្រមាណជាង៩០%ហើយ​ នៅទូទាំងប្រទេស ដែលនេះបង្ហាញអោយឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខមាលភាព និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានកោតសរសើរខ្ពស់ចំពោះ រដ្ឋបាលខេត្តកែប លើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ ទាំងការព្យាបាលអ្នកជំងឺកូវីដ ការស្រាវជ្រាវរកបុគ្គលប៉ះពាល់ រួមទាំង យុទ្ធនាការចាក់វ៉ាក់សាំង​ ដែលឈានដល់ការបិទបញ្ចប់ជុំទី១​ ដោយជោគជ័យ។

លោកជំទាវ​ បន្តថា​ ការបិទយុទ្ធនាក់ចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ដោយឡែក កុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំគឺនៅបន្តចាក់ជាធម្មតា។ ទន្ទឹមនោះ លោកជំទាវ​សុំឲ្យរដ្ឋបាលខេត្ត រក្សាវ៉ាក់សាំងមួយចំនួនសម្រាប់បងប្អូនដែលជាប់ចត្តាឡីស័ក និងពលករដែលទើបត្រឡប់មកពីបរទេស ដើម្បីឲ្យពួកគាត់មានឱកាសទទួលបានវ៉ាក់សំាងសម្រាប់ជាកងការពារខ្លួន​។ បន្ថែមលើនេះ លោកជំទាវ​ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់នៅតែបន្តអនុវត្តវិធានការសុខាភិបាល បើទោះបីបានទទួលវ៉ាក់សាំងរួចហើយក្តី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
451 នាក់
ម្សិលមិញ :
406 នាក់
សប្តាហ៍នេះ :
4982 នាក់
ខែនេះ :
28635 នាក់
3 ខែនេះ :
108238 នាក់
សរុប :
1135239 នាក់