ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅក្នុងស្រុកថ្មពួក អូរជ្រៅ និងស្រុកម៉ាឡៃ
Sun,12 September 2021 (Time 03:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 397នាក់)

ថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយកងកម្លាំងចម្រុះ ចុះពិនិត្យ មើលទឹកជំនន់ទឹកភ្លៀង និងកាយបើកមុខទឹកបង្ហូរ និងបញ្ចៀសពីការជន់លិចផ្ទះរបស់ប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះស្ថិតនៅ ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បន្ទាប់មក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
បានបន្តដំណើរពិនិត្យមើលស្ថានភាពទឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពិនិត្យមើលសកម្មភាពគ្រឿងចក្រកាយបិទទប់ទំនប់ស្តេច ក្នុងភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួក ដែលត្រូវបានទឹកហូរច្រោះដាច់។

សូមជម្រាបជូនថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្នុង១សប្តាហ៍នេះទទួលរងទឹកភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើនជាប់ និងទទួលលំហូរទឹកមកពីព្រំដែនថៃ និងស្រុកបរវិល ខេត្តបាត់ដំបង បានបង្ករឲ្យមានការជនលិចនៅតំបន់មួយចំនួន ក្នុងស្រុកមួយចំនួន ។ តែមិនមានបញ្ហាអ្វីអោយរងគ្រោះខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំ និងមនុស្សសត្វនោះទេ។

ឯកឧត្ត អ៊ុំ រាត្រី អភិបាលខេត្ត បានណែនាំ ក្រើនរំលឹកដល់មន្ត្រីជំនាញគ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ក្នុងខេត្ត មានវិធានត្រៀមលក្ខណៈគ្រប់មធ្យោបាយ កងកម្លាំង ដើម្បីឆ្លើយតបដោះស្រាយភ្លាមៗ ក្នុងករណីមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរកើតឡើង ។

ឯកឧត្តមក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នស្តាប់តាមការជូនដំណឹង និងការប្រកាសរបស់អាជ្ញាធរ ដើម្បីជៀសផុតពីគ្រោះថ្នាក់ បើក្នុងករណីមានគ្រោះធម្មជាតិទឹកជំនន់នេះកើតឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
430 នាក់
ម្សិលមិញ :
406 នាក់
សប្តាហ៍នេះ :
4961 នាក់
ខែនេះ :
28614 នាក់
3 ខែនេះ :
108217 នាក់
សរុប :
1135218 នាក់