កំពង់ឆ្នាំង៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរឯកឧត្តម សាន់ យូ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារមន្ទីរជំនាញ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ ក្នុងភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។សូមបញ្ជាក់ថា៖ ក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃមកនេះ ស្ថានភាពទឹកនៅក្នុងអាងទឹកអន្លង់ជ្រៃ នៅប៉ែកខាងលើ ក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ មានការកើនឡើង ដែលតម្រូវឲ្យអាជ្ញាធរ និងមន្ទីរជំនាញសម្រេចបើកទ្វារទឹកបង្ហូរចុះមកតាមស្ទឹងក្រាំងពន្លៃ ហើយរួមផ្សំនឹងបរិមាណទឹកភ្លៀងយ៉ាងគំហុក ជាហេតុធ្វើឲ្យទឹកបានហូរកាត់ផ្លូវជាតិលេខ៥ ដោយអន្លើ។ឆ្លើយតបនឹងសភាពការណ៍នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិបានចាត់តាំងក្រុមការងារខេត្តស្រុក សហការជាមួយក្រុមហ៊ុនជប៉ុនដែលសាងសង់ផ្លូវជាតិលេខ៥ ចាក់ដីកិនបង្ហាប់លើកបន្ថែមតួផ្លូវឱ្យខ្ពស់ ជីកកាយមុខទឹកបន្ថែម និងចាត់ឱ្យសមត្ថកិច្ចប្រចាំការរៀបចំសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ និងបង្ការកុំឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ ជាពិសេសប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា