ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិល និងបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងខេត្ត
Tue,14 September 2021 (Time 08:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 456នាក់)

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិល និងបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសង្គមស៊ីវិលនៃទីស្តីការគណ:រដ្ឋមន្រ្តី និងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នៃ ចារីអភិបាលរងខេត្ត។

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានថ្លែងអំណរគុណ និងគូសបញ្ជាក់អំពីភាពជាដៃគូ និងតួនាទីដ៏សំខាន់របស់អង្គការសង្គមស៊ីវិល និងសមាគមនានា ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង នៅក្នុងការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់វេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលតែងបានផ្ដល់ការឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត និងបានរួមចំណែកក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់អំពីសារៈសំខាន់របស់អង្គការសង្គមស៊ីវិល និងសមាគមនានា ដែលជាដៃគូដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គមទាំងមូល។ ឯកឧត្តមបានបញ្ជាក់ទៀតថា អង្គការសង្គមស៊ីវិល និងអាជ្ញាធរសាធារណៈ តែងបានរួមសហការល្អជាមួយគ្នានាពេលកន្លងមក ដោយបានបង្កើតនូវសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់នូវ ឱសថចិន ម៉ាស់ ឧបករណ៍តេស្តរហ័ស និងបំពង់បាញ់អាល់កុលជូនដល់អង្គការសមាគមដែលមានវត្តមានក្នុងពិធីសំណេះសំណាលនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
382 នាក់
ម្សិលមិញ :
1040 នាក់
សប្តាហ៍នេះ :
8618 នាក់
ខែនេះ :
37043 នាក់
3 ខែនេះ :
93293 នាក់
សរុប :
1203902 នាក់