ខេត្តកែប ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង១,២៥០ម៉ែត្រ ទទឹង១០ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៣៣ កាត់ខាងក្រោយវត្តកែវក្រសាំងឆ្ពោះទៅផ្លូវជាតិលេខ៣៣អា ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាចំណងដៃរបស់សម្ដេចតេជោជូនបងប្អូនក្នុងសម័យកាលកូវីដនេះ។ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាននាឱកាសនោះរួមមានពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកស្រី អភិបាលក្រុងកែប ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងភូមិសាស្ត្រនៃការអភិវឌ្ឍន៍នេះផងដែរ។នាឱកាសនោះ ឯកឧត្ដម សោម ពិសិដ្ឋ មានប្រសាសន៍ថា ការបើកការដ្ឋានជួសជុល និងចាក់បេតុងអាមេលើផ្លូវមួយខ្សែនេះ គឺអនុវត្តតាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងជួបនូវការលំបាក ម្យ៉ាងទៀតក៏ជាការចូលរួមចំណែក កែលម្អ សោភ័ណ្ឌភាព ក្នុងក្រុងកែបរបស់យើងផងដែរ។ឯកឧត្តមបន្តថា នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោបាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់លើ មនុស្ស ទឹក ផ្លូវ ភ្លើង។ ឯកឧត្តមបញ្ជាក់ថា ផ្លូវនេះពិតជាមានសារសំខាន់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះទៅកាន់ឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារតាមផ្លូវនេះ បានយ៉ាងឆាប់រហ័ស និងងាយស្រួល។ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋសូមចូលរួមសហការគ្នា ថែរក្សា និងដាំដើមឈើ នៅតាមបណ្ដោយផ្លូវនេះ ដើម្បីបង្កើននូវសោភ័ណភាព និងជាប្រយោជន៍សាធារណៈបានយូរអង្វែងផងដែរ។បន្ថែមលើនេះឯកឧត្តមក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ឪពុកម្ដាយដែលមានកូនចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ចុះក្រោម សូមនាំកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អោយបានគ្រប់ៗគា្ន និងត្រូវចូលរួមអនុវត្តវិធានការ «៣ការពារ ៣កុំ» ទើបមិនមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង៕ (រដ្ឋបាលខេត្ត)
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា