ហ្គាហ្សា ៖ នៅព្រឹកថ្ងៃច័ន្ទនេះ យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារទៅលើទីតាំងយោធា នឹងគ្រឿងបរិក្ខារជាច្រើនដែលជាកម្មសិទ្ធិរបស់ក្រុមប្រដាប់អាវុធនៃចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) នៅតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip) ដែលជាការឆ្លើយតបទៅ នឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សា។ ប៉ុន្តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។ប្រភពដដែលបានបន្តថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារដោយគ្រាប់មីស៊ីលពីអាកាសទៅលើទីតាំងយោធា ៥ កន្លែងផ្សេងៗគ្នា ដែលស្ថិតនៅភាគខាងជើង នឹងខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ៣ ថ្ងៃជាប់ៗគ្នាដើម្បីឆ្លើយតបទៅនឹងគ្រាប់រ៉ុកកែតដែលបានបាញ់មកអ៊ីស្រាអែល។ក្រុមសកម្មប្រយុទ្ធមិនស្គាល់មុខបានបាញ់រ៉ុក្កែតចេញពីតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip) ឆ្ពោះទៅអ៊ីស្រាអែលតាំងពីយប់ថ្ងៃសុក្រ មកម្លេះ។ រ៉ុក្កែត ៣ គ្រាប់ត្រូវបានបាញ់ឆ្ពោះទៅអ៊ីស្រាអែល។ ប្រភពចុងក្រោយបាននិយាយថាមនុស្សយ៉ាងហោចណាស់ ៥ នាក់បានរងរបួស ក្នុងហេតុការខាងលើនេះ។គ្មាននរណាម្នាក់ទទួលខុសត្រូវចំពោះការបាញ់រ៉ុក្កែតទាំង ៣ គ្រាប់ខាងលើនេះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបគឺទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារដោយរ៉ុក្កែតនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា