ខេត្តកំពង់ធំ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែក និងបង្រា្កបការក្លែងបន្លំដឹកនាំដោយលោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ចុះបិទផ្អាកសកម្មភាពលក់ដូរចែក ចាយ ដេប៉ូប្រេងឥន្ធនៈលក់មិនគ្រប់លីតចំនួន០១ កន្លែង៖ យីហោ “ក្អមមាស” ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ មិនព្រមទទួលការផាកអន្តរកាល។លោកបញ្ជាក់ថា ក្នុងប្រតិបត្តិការរយៈពេលពេលពេញមួយថ្ងៃនេះ មន្រ្តី (ក.ប.ប) ខេត្តកំពង់ធំ ធ្វើការពិនិត្យស្ថានីយ៍/ដេប៉ូប្រេង នៅស្រុកបារាយណ៍ និងស្រុកសន្ទុក ចំនួនសរុប១៣ទីតាំង ក្នុងនោះ មានស្ថានីយ៍/ ដេប៉ូប្រេង ចំនួន១០ទីតាំងមានអនុលោមភាពផ្នែកបរិមាណ និងបីទីតាំងមិនអនុលោមភាពផ្នែកបរិមាណ! ក្នុងចំណោមទាំងបីនោះ ដេប៉ូប្រេងចំនួន២ព្រមទទួលនូវការផាកពិន័យអន្តរកាល និងមួយទីតាំងទៀតយីហោ “ក្អមមាស” មិនព្រមទទួលយកទើបឈានដល់ការបិទទូរ និងចាក់ Seal ចំនួន១០ដៃបាញ់ប្រេងដេបូនោះ។ ការបិទនេះ គឺដើម្បីធ្វើការផាកពិន័យតាមច្បាប់ និងកែសម្រួលឲ្យបានត្រឹមត្រូវរង្វាស់រង្វាល់តាមមាត្រាសាស្រ្ត (កែវក្រឹត្រ) ឡើងវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា