ខេត្តបន្ទាយមានជ័យ ៖ ដំបូងមានអាជីវករលក់ដូរក្នុងផ្សារសមាគមស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាង១០នាក់មានផ្ទុកវិជ្ជមានកូវីដ-១៩ ខណៈដែលមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានធ្វើសណ្តាប់ធ្នាប់ ហើយគ្រូពេទ្យជួរមុខបានបន្តយកសំណាកអ្នកពាក់ព័ន្ធរាប់រយនាក់ទៀត ក្នុងនោះកាលពីល្ងាចថ្ងៃទី១៣ខែកញ្ញា សំណាកពីអាជីវករផ្សារនេះ និងពីពលរដ្ឋកន្លែងខ្លះទៀតនៅក្រុងប៉ោយប៉ែត លទ្ធផលវិជ្ជមានជាង១០០នាក់។សូមរំលឹកថា កាពីព្រឹកដល់រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែតបានដឹកនាំក្រុមការងារកងកម្លាំងចុះពិនិត្យ និងបិទទីតាំងផ្សារសមាគមនៅទីតាំងខាងលើ ក្រោយរកឃើញវិជ្ជមានកូវីដ១៩ ចំនួនជាង១០នាក់ករណីអាជីវករលក់ដូរក្នុងផ្សារ បន្ទាប់មកនៅថ្ងៃទី១៣ និង១៤ខែកញ្ញា គ្រូពេទ្យជួរមុខបានបន្តយកសំណាកអ្នកពាក់ព័ន្ធជាច្រើនទៀត។ឆ្លៀតក្នុងឱកាសនោះ មន្ត្រីអាជ្ញាធរក្រុង ខេត្តក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវបង្កើនការអនុវត្តវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា