ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញានេះនៅទំព័រហ្វេសប៊ុកបានរំលេចថា ភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺការដាក់ចេញនូវគោលនយោបាយ ដែលឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅនឹងការវិវឌ្ឍ និងតម្រូវការជាក់ស្តែងរបស់សង្គម។ឯកឧត្តមបានលើកឡើងថា ដើម្បីសម្រេចបាននូវគោលនយោបាយទាំងនោះ យុទ្ធវិធីដែលបានដាក់ចេញ តែងមានភាពបត់បែន និងរស់រវ៉ើក ធ្វើយ៉ាងណាឲ្យគោលនយោបាយទាំងនោះ អាចសម្រេចបានដោយជោគជ័យ និងប្រកបដោយប្រសិទ្ធផលជូនជាតិ និងមាតុភូមិ។ក្រៅតែពីបង្ហាញភាពខ្លាំងរបស់បក្សលើការដាក់ចេញគោលនយោបាយហើយនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តអនុវត្តកម្មវិធីនយោបាយនានារបស់គណបក្សដែលបានដាក់ចេញសម្រាប់ប្រទេសជាតិ និងប្រជាជន។ ទោះជាយ៉ាងនេះក្តី ក្នុងកាលៈទេសៈជំងឺកូវីដ ១៩ ការប្រមូលផ្តុំកម្លាំងសរុប និងមធ្យោបាយសរុបដើម្បីការពារអាយុជីវិតប្រជាជនខ្មែរទាំងអស់គឺជាភារកិច្ចចម្បងដែលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងធ្វើ។
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា