ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសហការី បានទទួលអំណោយដ៏ថ្លៃថ្លាពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននូវរថយន្តសង្គ្រោះបន្ទាន់ចំនួន០១គ្រឿងសម្រាប់បំពាក់ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។នាឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះសមានចិត្ដដ៏សប្បុរសតរបស់ឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីរាជការនៃក្រសួងបរិស្ថានដែលបានផ្តល់នូវអំណោយរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង សម្រាប់បំពាក់ជូន ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។អំណោយដ៏ថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌ចែករំលែក ផុសចេញពីទឹកចិត្តសប្បុរសរបស់ ឯកឧត្តម ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត ក៏ដូចជាការរក្សានូវសុខុមាលភាពរបស់កងកម្លាំងនគរបាលជាតិ ដែលកំពុងបំពេញបេសកកម្មថែរក្សាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារបូរណភាពទឹកដី នៃព្រះរាជាណាច ក្រកម្ពុជា។ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងសហការីគ្រប់ជាន់ថ្នាក់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន សម្រេចបានជោគជ័យគ្រប់បេសកកម្មបម្រើជាតិមាតុភូមិ ព្រមទាំងទទួលបាននូវពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា