ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រយៈពេលជិតមួយសប្ដាហ៍មកហើយខេត្តមណ្ឌលគិរីគ្របដណ្ដប់ទៅដោយភ្លៀងរលឹម និងបរិយាកាសអួអាប់
Thu,16 September 2021 (Time 09:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 304នាក់)

ខេត្តមណ្ឌលគិរី ៖ រយៈប្រមាណជិតមួយសប្ដាហ៍មកហើយ ខេត្តមណ្ឌលគិរីបានរងទទួលនូវបរិយាកាសអាប់អួ ដោយក្នុងមួយ ថ្ងៃៗមានភ្លៀងធ្លាក់ពីកម្រិតតិចទៅខ្លាំងរៀងរាល់ថ្ងៃ និងថែមទាំងមានធ្លាក់អ័ព្ទនៅតំបន់មួយចំនួនទៀត ប៉ុន្តែទោះយ៉ាងនេះ ក្ដី សម្ពាធអាកាសធាតុនេះមិនបានធ្វើឲ្យប៉ះពាល់ទៅដល់ផ្នែកណាមួយនៃខេត្តមណ្ឌលគិរីទេ ហើយកម្រិតសីតុណ្ហភាព ក៏មិនទាន់ធ្លាក់ចុះទាបខ្លាំងនោះដែរ ។

យើងកត់សម្គាល់ឃើញថា គ្រប់បណ្ដាក្រុង-ស្រុកទាំង០៥រងទទួលនូវភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅខ្លាំង តាំងពី វេលាទៀបភ្លឺ ថ្ងៃទី០៨កញ្ញា និងបានអូសបន្លាយមកដល់ល្ងាចថ្ងៃទី១៤កញ្ញានេះ នៅមិនទាន់រាំងនៅឡើយទេ ។ បរិយាស កាសបែបនេះផងដែរ ក៏បានធ្វើឲ្យមានភាពចុះត្រជាក់ ព្រមទាំងមានផ្សែងអ័ព្ទគ្រប់ដណ្ដប់តាមតំបន់ជ្រលងភ្នំនានាទូទាំង ខេត្ត ប៉ុន្តែភាពត្រជាក់នៅពុំទាន់ចុះទាបខ្លាំងនោះទេ ដោយពិនិត្យមើលលើឧបករណ៍ពិនិត្យសីតុណ្ហភាពគឺធ្លាក់ចុះទាបត្រឹម ២០អង្សារ និងឡើងខ្ពស់ត្រឹម២៦អង្សារ ។

ជាមួយគ្នានេះនៅថ្ងៃទី១៤កញ្ញាផ្ទាល់ ពេលព្រឹកព្រលឹមផ្ទៃមេឃបានបើកថ្ងៃស្រឡះខុសប្លែកពីបណ្ដាថ្ងៃមុនៗ ប៉ុន្តែ អូសបន្លាយដល់ពេលរសៀល ពពកខ្មៅបានគ្រប់ដណ្ដប់ក្រុងសែនមនោរម្យ និងមានភ្លៀងរលឹមបង្អុរធ្លាក់ចុះបន្តទៀត ។ ដោយឡែកសម្រាប់ខេត្តមណ្ឌលគិរីដែលជាតំបន់ប្រជុំភ្នំ សម្បូរតំបន់ខ្ពង់រាប និងមានដីក្រហមផងនោះ នៅពេលមានភ្លៀង ធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃក៏បណ្ដាលឲ្យសណ្ឋានដីមានភាពរអិល តួយ៉ាងនៅតាមតំបន់ដែលមិនទាន់មានផ្លូវក្រាលកៅស៊ូ មានស្ថានភាពរអិលខ្លាំង ដែលតម្រូវឲ្យអ្នកបើកបរម៉ូតូឬរថយន្តមានការប្រុងប្រយត្នខ្ពស់ផងដែរ ។

លោក ចាន់ រតនា នាយករងសាលាខេត្តមណ្ឌលគិរី និងជាមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់តាម ទូរសព្ទថា ទោះបីជាមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃមកនេះ ប៉ុន្តែសម្រាប់ខេត្តមណ្ឌលគិរីនៅមិនទាន់មានសេចក្ដីរាយ ការណ៍ពីគ្រោះមហន្តរាយណាមួយនោះទេ ពោលគឺពុំមានខ្យល់កន្ត្រក់ ឬការជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែទោះជាយ៉ាងនេះក្ដី រដ្ឋបាលខេត្តក៏បាននិងកំពុងតាមដានអំពីស្ថានភាពអាកាសធាតុនេះយ៉ាងយកចិត្តទុកដាក់បន្ត ទៀត ។

សូមរម្លឹកថា បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមលើកចុងក្រោយ ចាប់ពីថ្ងៃទី១៥ កញ្ញា ដល់ថ្ងៃទី២១កញ្ញា ប្រទេសកម្ពុជានឹងរងទទួលប្រព័ន្ធសម្ពាធទាបពីប្រទេសជិតខាង តួយ៉ាងមានសម្ពាធ ITCZ ជ្រលងសម្ពាធទាបឥណ្ឌា ព្រមទាំងខ្យល់មូសុងនិរតីខ្សោយ លក្ខណៈបែបនេះនឹងធ្វើឲ្យខេត្តជាច្រើន រួមមានខេត្ត មណ្ឌលគិរីផង មានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅធម្យម ចំណែកសីតុណ្ហភាពធ្លាក់ចុះទាបជាងធម្មតា ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
138 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6348 នាក់
ខែនេះ :
35558 នាក់
3 ខែនេះ :
69403 នាក់
សរុប :
763877 នាក់