ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញជាអធិបតីភាពក្នុងពិធីបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅវិទ្យាល័យសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើមឫស ស្រុកកណ្ដាលស្ទឹង
Thu,16 September 2021 (Time 09:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 337នាក់)

ខេត្តកណ្ដាល ៖ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលក្នុង ពិធីបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននិងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សវិទ្យាល័យសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងទាំងបី សរុបចំនួន ជាង៥០០ នាក់ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ក្រោយពីទទួលបានអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាកម្ពុជា និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង ឯកឧត្តមបណ្ឌិតសភាចា្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ សាលារៀននៅទូទាំងខេត្តកណ្តាល ក៏ដូចជាទូទាំងស្រុកកណ្ដាលស្តឹង បានបើកដំណើរការ អនុញ្ញាតឲ្យប្អូនៗ ក្មួយៗ សិស្សានុសិស្សចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ បានចូលរៀនឡើងវិញ។

លោក អភិបាលស្រុកកណ្ដាលស្ទឹង ក៏បានបញ្ជាក់ថា ក្នុងស្រុកកណ្ដាលស្ទឹង បានបើកដំណើរការសាលាចំនួនប០៣ ក្នុងនោះមាន វិទ្យាល័យ ហ៊ុនសែនកំពង់កន្ទួត អនុវិទ្យាល័យព្រែកស្លែង និងវិទ្យាល័យសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តណ្ដាល ដែលមានសិស្ស ថ្នាក់ទី៩ ដល់ទី១២ សរុបចំនួន៣,៤៣៣នាក់ ស្រី១,៩៨៦នាក់ ដែលក្នុងមួយបន្ទប់ត្រូវបានបែងចែកតានបណ្ដុំ (១ថ្នាក់់១៥នាក់) ហើយចំនួនសិស្សទាំងអស់នេះគឺត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់១០០%ផងដែរ។

ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ក៏បានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ ក្នុងការបង្រៀន និងរៀនទាំងនៅសាលាផ្ទាល់ ទាំងតាមរយៈអនឡាញ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង សម្រាប់ក្លាយជាសិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើងនាពេលអនាគត និងត្រូវបន្តគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល របស់ក្រសួងសុខាភិបាល និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវយ័ន្តដ៏ស័ក្តិសិទ្ធរបស់ សម្តេចតេជោ ដើម្បីការពារជំងឺកូវីដ-១៩ គឺ ៣.ការពារ និង ៣.កុំ ព្រមទាំងប្រតិបត្តិឲ្យបានជាប់លាប់នូវ គោលការណ៍ SOP( នីតិវិធីប្រតិបត្តិការស្តង់ដារ) របស់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាសម្រួលដល់ ប្អូនៗ ក្មួយៗ បានបន្តការសិក្សា និងអាចឈានទៅបើកដំណើរការថ្នាក់បឋម សិក្សាជាបន្តបន្ទាប់ទៀតនាពេលដ៏ខ្លីខាងមុខ។

ជាចុងក្រោយឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ក៏បានឧបត្ថមដល់សិស្សានុសិស្សទាំងអស់ដែលបានចូលរួមនាពេលនេះ រួមមាន ប៊ិច០២ដើម សៀវភៅមួយក្បាល ចំនែកលោកគ្រូ អ្នកគ្រូចំនួន៣៨នាក់ ទទួលបានថវិការ ៤០០០០រ ផងដែល ឯកឧត្ដមក៏បានជូនពរដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ មានសុខភាពល្អ ជោគជ័យក្នុងការសិក្សា និងជៀសផុតពីការយាយីពីជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
801 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9323 នាក់
ខែនេះ :
29679 នាក់
3 ខែនេះ :
93482 នាក់
សរុប :
964775 នាក់