សេអ៊ូល ៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា ការធ្វើតេស្តមីស៊ីលកាលពីថ្ងៃពុធម្សិលមិញនេះ គឺជាប្រភេទមីស៊ីលបាញ់ចេញពីផ្លូវរថភ្លើង ដែលទុកសម្រាប់វាយប្រហារកងកម្លាំងបរទេសណា ដែលបង្កការគំរាមកំហែង ចំពោះកូរ៉េខាងជើង។យោងតាមប្រភពដដែលបានឲ្យដឹងថា ការធ្វើសមយុទ្ធបាញ់សាកល្បងនេះ គឺធ្វើឡើងក្នុងគោលបំណងបញ្ជាក់ពីភាពជាក់ស្តែងនៃប្រព័ន្ធមីស៊ីលដែលដឹកតាមផ្លូវដែកដែលបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការ ជាលើកដំបូងនៃការវិនិច្ឆ័យការត្រៀមខ្លួនប្រយុទ្ធ និងពង្រឹងសមត្ថភាពនៃការបំពេញភារកិច្ចកម្លាំងភ្លើងនៃកងវរសេនាធំដែលទើបតែរៀបចំថ្មី របាយការណ៍នេះបានឲ្យដឹងថា និងទទួលបាននូវភាពស្ទាត់ជំនាញនៅក្នុងនីតិវិធីប្រតិបត្តិការ ក្នុងករណីដែលត្រូវប្រយុទ្ធសង្គ្រាមពិតប្រាកដ។សូមជម្រាបថា កាលពីថ្ងៃពុធម្សិលមិញនេះ អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុនក៏បានប្រកាសពីការចាប់សញ្ញាបានជុំវិញការធ្វើតេស្តមីស៊ីល របស់កូរ៉េខាងជើងខាងលើនេះផងដែរ ដោយមានចំនួនពីរគ្រាប់។ ការធ្វើតេស្តរបស់កូរ៉េខាងជើងកាលពីម្សិលមិញ បានកើតមានឡើងក្នុងថ្ងៃតែមួយ ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីភាពជោគជ័យ ក្នុងការធ្វើតេស្តគ្រាប់មីស៊ីលបាលីស្ទីក ចេញពីនាវាមុជទឹក (SLBM) ដែលបានបង្កឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានការណ៍នៅក្នុងប្រទេសកូរ៉េទាំងពីរ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
កសិដ្ឋានមួយនៅស្រុកកោះញែកមានគោបាយ ជិត៣០០ក្បាល ផ្ដាំកសិករផ្សេង គួរចិញ្ចឹមគោមួយប្រភេទនេះ អាចរកប្រាក់ចំណូលបានច្រើនគួរសម មិនប្រឈមការខាតបង់ ()
វីដែអូ
ចំនួនអ្នកទស្សនា