ស៊ីដនី ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសពីសម្ព័ន្ធភាពត្រីភាគីថ្មីមួយជាមួយអូស្ត្រាលី និងចក្រភពអង់គ្លេសដើម្បីជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់សម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាមួយការសន្យាថានឹងផ្ដល់ឱ្យអូស្ត្រាលីនូវកងកម្លាំងនាវាមុជទឹកដើរដោយថាមពលថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។មេដឹកនាំនៃប្រទេសទាំង ៣ បានបង្ហាញពីសម្ព័ន្ធភាពជាមិត្តដែលមានឈ្មោះថា AUKUS កាលពីថ្ងៃពុធម្សិលមិញនេះ ដោយបានសង្កត់ធ្ងន់ថា នាវាមុជទឹកទាំងនោះនឹងបំពាក់ដោយថាមពលនុយក្លេអ៊ែរមិនមែនផ្ទុកអាវុធនុយក្លេអ៊ែរនោះទេ។ អូស្ត្រាលីគឺជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។កិច្ចសហប្រតិបត្តិការនេះមានការចូលរួមពី នាយករដ្ឋមន្ត្រីអូស្ត្រាលីលោកស្កតម៉ូរីសុន (Scott Morrison) និងសមភាគីអង់គ្លេសលោកបូរីសចនសុន (Boris Johnson) រួមជាមួយនឹងប្រធានាធិបតីអាមេរិកលោកចូបៃដិន (Joe Biden) ហើយប្រធានាធិបតីទាំង៣ ក៏បាននិយាយថា ប្រទេសទាំង ៣ កំពុងបោះជំហានជាប្រវត្តិសាស្ត្រមួយ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើងកាន់តែមានភាពស៊ីជម្រៅ។គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរបស់ខ្លួន មេដឹកនាំប្រទេសទាំង៣ខាងលើ មិនបានលើកឡើងពីឈ្មោះចិនឡើយ តែការប្រកាសពីសម្ព័ន្ធភាពត្រីបានបង្ហាញយ៉ាងច្បាស់ពីចេតនារបស់ពួកគេ នោះគឺគ្មានអ្វីក្រៅពីទប់ស្កាត់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់នោះទេ។ ម្យ៉ាងវិញទៀត ការសន្យាជួយ អូស្ត្រាលីផលិតនាវាមុជទឹក ក៏បានធ្វើឱ្យបារាំងអន់ចិត្ត និងខឹងសម្បារផងដែរ ខណៈទីក្រុងប៉ារីសកំពុងចរចាលក់នាវាមុជទឹកធម្មតាមានតម្លៃរាប់ពាន់លានដុល្លារឱ្យអូស្តា្រលី៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
កសិដ្ឋានមួយនៅស្រុកកោះញែកមានគោបាយ ជិត៣០០ក្បាល ផ្ដាំកសិករផ្សេង គួរចិញ្ចឹមគោមួយប្រភេទនេះ អាចរកប្រាក់ចំណូលបានច្រើនគួរសម មិនប្រឈមការខាតបង់ ()
វីដែអូ
ចំនួនអ្នកទស្សនា