ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តស្វាយរៀងជូនដំណឹងស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ
Fri,17 September 2021 (Time 07:30 AM)
ដោយ ៖ (ចំនួនអ្នកអាន: 695នាក់)

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅតាមក្រុង ស្រុកទាំង០៨នៃខេត្តស្វាយរៀង។

រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងអាណាព្យាបាលដែល មានកូនអាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ឱ្យបានជ្រាបថា រដ្ឋបាលខេត្ត នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅតាមបណ្តាក្រុង ស្រុកទាំង០៨ នៃខេត្ត ស្វាយរៀង ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ តទៅ ចាប់ពីម៉ោង ៧ ៖ ៣០ នាទីព្រឹក ដល់ម៉ោង ១១ ៖ ៣០នាទី និងពីម៉ោង១រសៀល ដល់ម៉ោង៤រសៀល ជារៀងរាល់ថ្ងៃរហូតដល់បញ្ចប់ យុទ្ធនាការជាស្ថាពរនៅតាមទីតាំង និងតាមវេន កាលបរិច្ឆេទ ដែលរៀបចំដោយរដ្ឋបាល ក្រុង ស្រុក មានដូចខាងក្រោម ៖

បងប្អូនប្រជាពលរដ្ឋ ឬអាណាព្យាបាលត្រូវជូនកូនមកទទួលចាក់វ៉ាក់សាំង និងសូមយកភ្ជាប់ ជាមួយនូវសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅគ្រួសារ ។ ទន្ទឹមនេះមុនពេលជូនកូនទៅចាក់វ៉ាក់សាំង ចំពោះកូនៗដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អក កណ្ដាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត សូមទៅពិនិត្យសុខភាពជាមុនសិន ជៀសវាងប៉ះពាល់ ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត និងសូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង ៣កុំ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រាបជាព័ត៌មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
971 នាក់
ម្សិលមិញ :
1111 នាក់
សប្តាហ៍នេះ :
5679 នាក់
ខែនេះ :
33067 នាក់
3 ខែនេះ :
122646 នាក់
សរុប :
1343891 នាក់