ឆឹងទូ ៖ មនុស្ស៣នាក់ស្លាប់ និង៦០នាក់ផ្សេងទៀតបានរបួសបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.០រវ៉ិចទ័របានវាយប្រហារសង្កាត់លូសៀន Luxian នៃទីក្រុង លូចូវ (Luzhou )ខេត្តស៊ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។អាជ្ញាធរក្នុងតំបន់បាននិយាយថា អ្នកស្លាប់ និងរងរបួសត្រូវបានរាយការណ៍នៅភូមិ កាវប៉ាវ (Caoba) ឃុំ ហ្វូជី (Fuji) នៃសង្កាត់ Luxian របស់ទីក្រុង Luzhou ក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន។ បើតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០៤៖៣៣នាទីព្រឹកថ្ងៃព្រហស្បត៍នេះ ពីក្នុងជម្រៅដី ១០គីឡូម៉ែត្រ។អាជ្ញាធរខេត្តស៊ីឈាន់បានឲ្យដឹងទៀតថា លំនៅឋានប្រជាជនសរុប ៧៣៧ខ្នងបានដួលរលំទាំងស្រុង, ៧២ខ្នងរងការខូចខាតធ្ងន់ធ្ងរ និង ៧,២៩០ខ្នងទៀតរងការខូចខាតតិចតួច។ បន្ថែមពីនេះប្រជាជនជាង ៦,៩០០នាក់ ត្រូវបានសម្រេចឲ្យផ្លាស់ប្តូរទីលំនៅ និងជាង ១០,០០០នាក់ ត្រូវដាក់ឲ្យស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
កសិដ្ឋានមួយនៅស្រុកកោះញែកមានគោបាយ ជិត៣០០ក្បាល ផ្ដាំកសិករផ្សេង គួរចិញ្ចឹមគោមួយប្រភេទនេះ អាចរកប្រាក់ចំណូលបានច្រើនគួរសម មិនប្រឈមការខាតបង់ ()
វីដែអូ
ចំនួនអ្នកទស្សនា