ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញនាំយកអំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនដល់ស្រុក-ក្រុងទាំង៦ ចំណុះសាលាខេត្ត ដើម្បីបន្តចែកជូនដល់គ្រប់ការិយាល័យ និងតាមវិទ្យាល័យ អនុវិទ្យាល័យដែលនឹងត្រូវបើកដំណើរការឲ្យសិស្សចូលរៀនឡើងវិញនាពេលឆាប់ៗខាងមុខនេះ។អំណោយទាំងអស់នោះមាន ៖ ម៉ាសក្រណាត់ចំនួន១៥.០០០ ម៉ាស, ទឹកជែលលាងដៃចំនួនកេស និងផ្ទាំងរូបភាពសម្រាប់អប់រំផ្សព្វផ្សាយ ត្រៀមបង្ការ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ មានតូចធំចំនួន១,១០០សន្លឹក។ឯកឧត្តមគណៈអភិបាលខេត្តបានថ្លែងទៅកាន់មន្ទីរ អង្គភាព ពាក់ពន្ធ័ទាំងអស់ក្នុងខេត្តត្រូវរៀបចំធ្វើយ៉ាងណាឲ្យកិច្ចដំណើរ នៃការបើកសាលារៀនឡើងវិញប្រកបដោយស្ថិរភាព និងជោគជ័យ គ្មានហានិភ័យខ្ពស់ក្នុងការឆ្លងនៃជំងឺកូវីដ-១៩ ដល់សិស្សានុសិស្ស នៅតាមមណ្ឌល ឬវិទ្យាល័យ។ ទន្ទឹមនោះ ឯកឧត្តមក្រើនរម្លឹកដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់មិនត្រូវធ្វេសប្រហែស និងមើលស្រាលបានទេ ចំពោះមេរោគចម្លងដ៏កាចសាហាវមួយនេះ ដូច្នេះយើងទាំងអស់ត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនពីវិធានរបស់រាជរដ្ឋាភិបាលនូវ «៣ការពារ និង៣កុំ»។ជាមួយគ្នានោះ ឯកឧត្តម វ៉ា ថន គណៈ អភិបាលខេត្តក្រចេះគោរពថ្លែងអំណរអរគុណចំពោះសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែផ្តល់ជាអំណោយ តាមរយៈក្រុមការងារ កាកបាទក្រហម និងពាំនាំនូវការសួរសុខទុក្ខព្រមទាំងជីវភាពរស់នៅប្រចាំថ្ងៃរ បស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឍដ្ឋានក្នុងព្រះជាណាចក្រកម្ពុជា ដោយឡែកបងប្អូនរស់នៅក្នុងខេត្តក្រចេះរបស់យើង៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
កសិដ្ឋានមួយនៅស្រុកកោះញែកមានគោបាយ ជិត៣០០ក្បាល ផ្ដាំកសិករផ្សេង គួរចិញ្ចឹមគោមួយប្រភេទនេះ អាចរកប្រាក់ចំណូលបានច្រើនគួរសម មិនប្រឈមការខាតបង់ ()
វីដែអូ
ចំនួនអ្នកទស្សនា